Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានធ្វើឲ្យភូមិសាស្ត្រមួយចំនួន ក្នុងក្រុងកំពត បង្កការលិចលង់យ៉ាងខ្លាំង។ ជាមួយបញ្ហាប្រឈមដូចខាងលើ ក៏បានធ្វើឲ្យផ្ទះសំបែងរបស់ពលរដ្ឋក្នុងក្រុងកំពតមួយផ្នែក ត្រូវទឹកភ្លៀងវាយលុកស្ទើរកកន្លែងដេកពួនមិនបានផងដែរ ។

ប្រជាពលរដ្ឋក៏បាននាំគ្នារិះគន់ថា នៅពេលថ្មីៗនេះ ក្រុងកំពត ទើបតែទទួលបានពានរង្វាន់ទីក្រុងស្អាត"ផ្ការំដួលបីទង" ពីរាជរដ្ឋាភិបាលកម្ពុជា ដោយការប្រគល់នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយក៏ត្រូវបានធ្វើពិធីដង្ហែពានរង្វាន់ជយលាភីទីក្រុងស្អាតនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតចំណុចមាត់ព្រែកកំពង់បាយ ក្រុងកំពត ។

សូមជម្រាបថា កន្លងមកលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអំពាវនាវឲ្យប្រជាពរដ្ឋ សិស្ស-នុស្សិត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ឲ្យរួមគ្នាធ្វើអនាម័យ ថែរក្សាបរិស្ថានស្អាត នៅតាមបណ្តាស្រុក និងក្រុងទាំងអស់ទូទាំងខេត្ត។ ការធ្វើអនាម័យ សម្អាតបរិស្ថាន គឺផ្តើមដោយយើងទាំងអស់គ្នា ហើយថានៅពេលខាងមុខនេះ ក្រុងកំពតមិនអាចជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ ។

ការលើកឡើងបែបនេះ ខណៈលោកអភិបាលខេត្ត បានថ្លែងនៅក្នុងពិធីអបអរសាទរខេត្តកំពតទទួលបានពានរង្វាន់ជយលាភីទីក្រុងស្អាត “ផ្ការំដួលបីទង” លើកទី២ (២០១៨-២០២១) ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៨ ស្ថិតក្នុងបរិវេណដងព្រែកកំពង់បាយ ។ លោកអភិបាល បានលើកឡើងថា នៅក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលយើងទាំងគ្នាត្រូវព្យាយាម ការពារនិងធ្វើយ៉ាងម៉េច ឲ្យមានស្ថេរភាព និងការរីកចម្រើន ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើនឡើងៗ ។

លោកអភិបាលខេត្ត បានបញ្ជាក់ដែរថា យើងនឹងរួមគ្នាធ្វើឲ្យខេត្តកំពត ស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរជាងមុន បើទោះជាកន្លងមកថ្នាក់ដឹកនាំតែងតែខិតខំប្រឹងប្រែងអភិវឌ្ឍន៍លើគ្រប់ផ្នែកគ្រប់វិស័យក៏ដោយ ។ លោកក៏បានប្រាប់ដល់អាជ្ញាធរស្រុក-ក្រុងទាំងអស់ ឲ្យថែរក្សាពានរង្វាន់ផ្ការំដួលបីទងឲ្យបាន កុំឲ្យធ្លាក់មកវិញ ព្រមទាំងការពារពន្ទុកុំឲ្យធ្លាក់ចុះឲ្យសោះ។ ហើយនៅពេលខាងមុខយើងត្រូវរួមគ្នាធ្វើ រួមគ្នាសម្អាត ព្រោះក្រុងកំពតមិនអាច ជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor