
ចំណោមជនបរទេសដែលបានចូលមកប្រទេសកម្ពុជា រួមមាន ឡាវ ថៃ អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងជនបរទេសផ្សេងទៀត ដែលប្រជាជនខ្មែរចាប់អារម្មណ៍នោះគឺ ខាងជនជាតិចិន និង ជនជាតិវៀតណាម ដែលកំពុងមានការប្រកួតគ្នាយ៉ាងខ្លាំង ខណៈនេះចិនឈរលេខ១ ឯវៀតណាមឈរលេខ២ ។
បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបង្ហាញនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៨ ជនបរទេសដែលចូលមកកម្ពុជាសរុបមានចំនួន៥.៣១២.៥៨៥ នាក់ ក្នុងនោះចិន និងវៀតណាមមានចំនួនច្រើនជាងគេ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ការហូរចូលជនបរទេសនៅកម្ពុជា គឺមានចំនួនកើនឡើងបើប្រៀបធៀបឆ្នាំ២០១៦ កន្លងទៅ គឺមានតែចំនួន ៤.៤៨៩.០២៥នាក់ប៉ុណ្ណោះ ដែលឆ្នាំនោះ គឺជនជាតិវៀតណា មានចំនួនចូលមកច្រើនជាងគេ។

