
បទ «បីឆ្កែចូលរាំ» របស់ពេជ្រ សោភាកំពុងមានការពេញនិយម យ៉ាងខ្លាំងក្រោយចេញបានប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែស្របពេលជាមួយគ្នានេះ ស្រាប់តែលេចនូវបទថ្មីមួយបទទៀតគឺ របស់ លោក ចេន រូហ្វើ តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN គឺបទ «រាំជាន់អាចម៍ឆ្កែ» ។
បើតាមការស្ដាប់មើលទៅ ហាក់ឃើញថាមានការច្រៀងបែបលែបខាយ និងរកមុខអ្នកបីឆ្កែចូលរាំ តែយ៉ាងណាចំពោះបទ «រាំជាន់អាចម៍ឆ្កែ» របស់អតីតបេក្ខភាពកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ១ បានបញ្ជាក់ថា ការនិពន្ធបទចម្រៀងមួយនេះ គឺជាយូរមកហើយ ហើយលោកក៍មិនមានបំណងអ្វីក្នុងការច្រៀងឌឺដងគ្នាជាមួយតារាចម្រៀងរាមច្បងនោះទេ។

តោះមកស្ដាប់ទាំងអស់គ្នា ៖
បទ «បីឆ្កែចូលរាំ» របស់ ពេជ្រ សោភា
