Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តស្ថានទូត សូវៀតមួយគ្រឿង បានបើកប៉ះជាមួយរថយន្តរបស់នគរបាលផ្នែកគ្រឿងញៀនបន្តិចបន្ទួច តែមិនព្រមឈប់ទទួលខុសត្រូវក៏ព្យាយាមបើករត់ តែត្រូវបានម្ចាស់​រថយន្តរងគ្រោះដេញឃាត់បាន និងវាយកញ្ចក់ផ្នែកខាងក្រោយរងការខូចខាតយ៉ាងដំណំ ផ្អើលសមត្ថកិច្ចពីរខណ្ឌចុះអន្តរាគមន៍។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ចំណុច នៅគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្សី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR 1996 បើកបរដោយបុរសម្នាក់ ដែលអះអាងថា ជានគរបាលផ្នែកការិយាល័យគ្រឿងញៀន ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុ បម្រុងបើកឡើងស្ពានអាកាស៥មករា ស្រាប់តែមានរថយន្តម៉ាក KIA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ CD67015 បើកបរដោយបុរសជនជាតិម្នាក់ ធ្វើដំណើរមកពីក្រោយក៏បានប៉ះរថយន្តឡិចស៊ីសពីចំហៀងខាងក្រោយផ្នែកខាងស្តាំបន្តិចបន្តួច ហើយបានព្យាយាមបើករថយន្តរហូតមកដល់ចំណុចមុខក្រសួងការពារជាតិខណ្ឌ៧មករា ទើបដេញឃាត់បាន ភ្លាមៗនោះម្ចាស់រថយន្តឡិចស៊ីសបានចុះពីលើរថយន្ត ហើយយកអាយឌីវាយកញ្ចក់រថយន្តបង្កផ្នែកខាងក្រោយ បណ្តាលឲ្យ​រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុដោយសារតែពាក់ព័ន្ធនិងរថយន្តស្ថានទូតសូវៀត ទើបប្រគល់ឲ្យ​ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ហើយភាគីទាំងសងខាងសម្រេចសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ នាម៉ោង១១ និង៣០នាទីយប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor