Sponsor
រិទ្ធី

ក្រសួង​ព័ត៌មាន ដែលមានឯកឧត្តម ​ខៀវ កា​ញា​រី​ទ្ធ ជារដ្ឋមន្ត្រី បានផ្ញើលិខិតមួយច្បាប់ ​ចុះ​នៅ​ថ្ងៃ​ទី៣០ ខែមីនា ​ឆ្នាំ​២០១៨ ឱ្យបញ្ឈប់ការចាក់ផ្សាយបទចម្រៀងមានចំណងថា៖ រាំស្តុប របស់ផលិតកម្មសាន់ដេ ដែល​ច្រៀង​ដោយ​តារា​ស្រី​សិច​ស៊ី នាង​យូ​រី។

ក្នុងលិខិតរបស់​ក្រសួង​ព័ត៌មាននេះផ្ញើ ​ទៅ​ម្ចាស់​ស្ថានីយទូរទស្សន៍ ​និង​ទូរទស្សន៍​គ្រប់​ប្រព័ន្ធ និង​ម្ចាស់​ទូរទស្សន៍​អន​ឡាញ​គ្រប់​ប្រភេទ ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ ដោយសារ​តែ​វី​ដេ​អូ​បទ​ចម្រៀង​នេះ​ បាន​ប្រើ​ស្លាក​​សញ្ញា (Logo) របស់​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយ​គ្មាន​ការ​អនុញ្ញាត។

​លិខិត​ដដែលបាន​បញ្ជាក់​ថា ផលិតកម្ម​សាន់​ដេ​បាន​ផលិត​វី​ដេ​អូ​ចម្រៀង​នេះ​ដែល​នៅ​ក្នុងឈុត​សម្តែង​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ដែល​មាន​ស្លាក​សញ្ញារបស់​មន្ទីរពេទ្យ​កាល់​ម៉ែត​ដោយ​ពុំ​មានការ​អនុញ្ញាត​ ពី​មន្ទីរពេទ្យ​កាល់​ម៉ែត ដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​មន្ទីរពេទ្យ និង​ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​វិជ្ជា​ជីវៈ​របស់​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ទាំងមូល​។

​ក្រសួង​ព័ត៌មាន ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងអស់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឹង​នេះ​តទៅ។ សូមរំលឹកថា កាលពីឆ្នាំកន្លងទៅក្រសួងព័ត៌មានក៏ធ្លាប់ហាមការចាក់ផ្សាយបទចម្រៀងមួយចំនួនដែរ។

https://www.youtube.com/watch?v=BX6Qdp3YJ_I&app=desktop
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor