
ព្រះបាទនរោត្តម ជាអតីតព្រះមហាក្សត្រខ្មែរមួយអង្គ ដែលបានឡើងសោយរាជ្យពីឆ្នាំ១៨៥៩ ដល់ឆ្នាំ ១៩០៤ ទ្រង់ជាព្រះរាជបុត្រច្បងនៃសម្ដេចព្រះអង្គឌួង។
ព្រះបាទនរោត្តមត្រូវបានគេចាត់ទុកថាជាព្រះមហាក្សត្រខ្មែរទី១ នៃសម័យខ្មែរទំនើប ដែលស្ថិតក្រោមអាណានិគមនិយមបារាំង។ ព្រះបាទសម្តេចព្រះនរោត្តម បរមរាមទេវាវតារ ទ្រង់អាចចាត់ទុកថាជាព្រះមហាក្សត្រ ដែលមានព្រះរាជសន្តតិវង្សយ៉ាងច្រើនមួយអង្គ ដោយក្នុងនោះព្រះអង្គមានព្រះអគ្គមហេសី និងព្រះស្នំ ចំនួនសរុប ៤៧អង្គ និងបុត្រា បុត្រី ចំនួន ៦២អង្គ។


ខាងក្រោមនេះ គឺជាបញ្ជីរាយព្រះនាមរបស់ព្រះមហេសី និងព្រះស្នំ ព្រមទាំងបុត្រា បុត្រី ទាំងអស់របស់ទ្រង់៖
១. ព្រះមហេសី និងព្រះស្នំ របស់ទ្រង់ទាំង ៤៧អង្គ មានដូចជាៈ
• ១. ព្រះអង្គម្ចាស់ ផាត់ជុនី
• ២. ក្រោយឆ្នាំ ១៨៤៨ ព្រះអង្គម្ចាស់ ស្ងួន (បុត្រីពៅនៃព្រះបាទនរាយណ៍រាជាទី)
• ៣. ឆ្នាំ ១៨៥០ ព្រះនាង ទិត្យាជាមាម៉ាន់ដាណម
• ៤. ឆ្នាំ ១៨៥៧ ម៉ម យាយ
• ៥. ឆ្នាំ ១៨៥៦ ម៉ម ក្រាង
• ៦. ឃុន វ៉ារ៉ា (ម៉មវ៉ាន់ ឬម៉មវ៉ូ)
• ៧. ឆ្នាំ ១៨៥៨ ព្រះនាង កន្ធាម៉ាលីភោគ
• ៨. ឆ្នាំ ១៨៥៨ ព្រះម្នាងចៅ សុគន្ធរាសានារី
• ៩. ឆ្នាំ ១៨៥៧ ព្រះនាង ផល្លាទេវី សុដាច្ឆ័ត្រផស
• ១០. ឆ្នាំ ១៨៥៨ ព្រះនា ងកន្ធរតននារី
• ១១. ឆ្នាំ ១៨៥៨ សម្តេចព្រះអង្គមហេសី តារាការ (បុត្រីនៃព្រះមហាឧបរាជអង្គអ៊ិម)
• ១២. ព្រះម្នាង ជាមាសុដាដួងផាន
• ១៣. ឆ្នាំ ១៨៦១ ព្រះនាងចាមសុជាតិបុស្បានារីតាន (អតីតស្នំនៃព្រះបាទអង្គដួងទី២)
• ១៤. ឆ្នាំ ១៨៦២ អ្នកមហាហង្សយ៉េង
• ១៥. ឆ្នាំ ១៨៦២ អ្នកអាន
• ១៦. ឆ្នាំ ១៨៦៣ ព្រះអង្គម្ចាស់ក្សត្រិយ ឧបុល (បុត្រីនៃព្រះបាទអង្គដួងទី២)
• ១៧. ឆ្នាំ ១៨៦៤ អ្នកព្រះម្នាង ស្រីទេវីកញ្ញារ៉ា
• ១៨. ឆ្នាំ ១៨៦៥ ឃុនព្រះ អ្នកញឹក
• ១៩. ឆ្នាំ ១៨៦៦ អ្នកម្នាង ប៉ក់
• ២០. ឆ្នាំ ១៨៦៦ ព្រះនាងចាមឧរៃទេវីអប្សរី
• ២១. ឆ្នាំ ១៨៦៧ អ្នកម្នាង សោម
• ២២. ឆ្នាំ ១៨៦៤ ចៅចមមាតា អៀម បុស្បា (បុត្រីនៃចៅពញ្ញាអភ័យវង្សធិបតី ញ៉ុញ និងលោកជំទាវ(ថាន់ភូយ៉ីង) ថាប់ធីម ប៊ុននាគ)២៣. ឆ្នាំ ១៨៦៥ អ្នកម្នាង ជ័យ
• ២៤. ឆ្នាំ ១៨៦៩ អ្នកនូ
• ២៥. ឆ្នាំ ១៨៦៩ អ្នកម្នាង ម៉ម
• ២៦. ឆ្នាំ ១៨៧០ អ្នកម្នាង កុលាប
• ២៧. ឆ្នាំ ១៨៧១ អ្នកផ្តាល
• ២៨. ឆ្នាំ ១៨៧១ អ្នកម្នាង ផាយូ
• ២៩. ព្រះអង្គម្ចាស់ ឯកណរ
• ៣០. ឆ្នាំ ១៨៧១ អ្នកម្នាង និមរាមអីសរ
• ៣១. ព្រះនាងចាមសិរីទេវីអប្សរី
• ៣២. ឆ្នាំ ១៨៧៣ ព្រះនាង សុដាបវរី
• ៣៣. ឆ្នាំ ១៨៧៣ អ្នកម្នាង និមក្រុងពាន
• ៣៤. ឆ្នាំ ១៨៧៤ ព្រះម្នាង កន្ធរ៉ាបុស្បាម៉ាក់ភួង (អ្នកម្នាងក្លិត)
• ៣៥. ឆ្នាំ ១៨៧៨ អ្នកម្នាង មត
• ៣៦. ឆ្នាំ ១៨៨៥ ម៉ម នុម៉ាន
• ៣៧. ឆ្នាំ ១៨៩២ អ្នកម្នាង តាត
• ៣៨. ឆ្នាំ ១៨៩២ ឃុន ស្ងួន
• ៣៩. ឆ្នាំ ១៨៩២ ម៉ម សោម
• ៤០. ម៉ម ជីវ
• ៤១. ព្រះអង្គម្ចាស់ សុមាងការា
• ៤២. ឆ្នាំ ១៨៩២ ព្រះនាងចៅ ស្មាម
• ៤៣. ឆ្នាំ ១៨៩៣ ម៉មឈឺ
• ៤៤. ឃុនថីម
• ៤៥. អ្នកម្នាង អៀម ចាប
• ៤៦. អ្នកម្នាង អៀម ស្រីកញ្ញារ៉ា
• ៤៧. ឃុនចម បូសុឡា
បុត្រា របស់ទ្រង់មានចំនួន ២៧ ព្រះអង្គ មានដូចជាៈ
• ១. ព្រះអង្គម្ចាស់ន. ហស្សកណ្ឌ (១៨៥៨ ដល់ ១៨៨៨)
• ២. ព្រះអង្គម្ចាស់ន. ភ័ក្ខ
• ៣. ព្រះអង្គម្ចាស់ន. អរុណយុគន្ធរ ជាព្រះរាជឱរសពុទ្ធចៅ (១៨៦០ ដល់ ២៧ មិថុនា ១៩៣៤បាងកក) ជារាជទាយាទ តែត្រូវដកចេញដោយសកម្មភាពប្រឆាំងបារាំង។ រស់នៅនិរទេសនៅប៊ែលស្សិច សិង្ហបុរី ឆ្នាំ ១៩០០ និងបាងកក ឆ្នាំ ១៩១៣។
• ៤. ព្រះអង្គម្ចាស់ន. ផាន់តាវង្ស (១៨៦០ ដល់ ១៩០៩)
• ៥. ព្រះអង្គម្ចាស់ន. ដួងចក្រ (១៨៦១ ដល់ ២៥ មិនា ១៨៩៧ ដែលហ្វា អាល់ហ្សេរី) គាំទ្រសកម្មភាពប្រឆាំងបារាំងឆ្នាំ ១៨៨៥ ដល់ ១៨៨៦។ ចាប់ខ្លួនបានដោយបារាំងខែ មេសា ១៨៩០ ក្រោយមកភៀសខ្លួនទៅបាងកក ឆ្នាំ ១៨៩១ ធ្វើដំណើរទៅ ប៉ារីសខែ មិថុនា ១៨៩៣។ និរទេសទៅអាល់ហ្សេរី ខែសីហា ១៨៩៣។
• ៦. ព្រះអង្គម្ចាស់ន. ហិម៉ារ៉ា (១៨៦៣ ដល់ ១៨៩០)
• ៧. ព្រះអង្គម្ចាស់ន. មយ៉ូរ៉ា (១៨៦៤ ដល់ ១៩១៨ បាត់ខ្លួននៅប្រទេសវៀតណាម) និរទេសមួយជិវិតទៅភាគខាងជើងឡាវ ទីក្រុងស៊ាងខួង ឆ្នាំ១៩១៦។
• ៨. ព្រះអង្គម្ចាស់ន. ភីយ (១៨៦៦ ដល់ ១៨៨៨)
• ៩. ព្រះអង្គម្ចាស់ន. សុគន្ធបទ (១៨៦៧ ដល់ ១៨៨៨)
• ១០. ព្រះអង្គម្ចាស់ន. មគ្គវ័ន្ត (១៩៦៧ ដល់ ១៩១៤)
• ១១. ព្រះអង្គម្ចាស់ន. រយ៉ា (១៨៦៨ ដល់ ក្រោយឆ្នាំ ១៩០៩)
• ១២. ព្រះអង្គម្ចាស់ន. ម៉ាយ៉ូរ៉េត (១៨៦៩ ដល់ ១៨៩០)
• ១៣. ព្រះអង្គម្ចាស់ន. ចម្រើនឬទ្ធិ (១៨៦៨ ដល់ ១៩១០)
• ១៤. ព្រះអង្គម្ចាស់ន. កេសរ៉ា (១៨៦៩ ដល់ ១៩០៩)
• ១៥. ព្រះអង្គម្ចាស់ន. បទុមា
• ១៦. សម្តេចក្រុមព្រះអង្គមហាសេនាបតី ព្រះរាជអយ្យកោ ន. ភានុវង្ស (១៨៧១ ដល់ ១៩៣៤)
• ១៧. ព្រះអង្គម្ចាស់ន. ដួងសាម៉ូរ៉ា (១៨៧១ ដល់ ១៨៩០)
• ១៨. ព្រះអង្គម្ចាស់ន. រដ្ឋានេត្រ (កើត ១៨៧១)
• ១៩. ព្រះអង្គម្ចាស់ន. សាឡាវ៉ាន់ (១៨៧២ ដល់ ១៩២៤)
• ២០. ព្រះអង្គម្ចាស់ន. រយ៉ា (១៨៧២ ដល់ ១៩០៧)
• ២១. ព្រះអង្គម្ចាស់ន. កេតដា
រិទ្ឋី Smart, [28.03.18 15:46]
• ២២. សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស (១៨៧២ ដល់ ១៩៤៥) អភិ. សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តី ន.ផង៉ាង៉ាម
• ២៣. ព្រះអង្គម្ចាស់ន. ក្រាសុងសារីវង្ស (ក្រេសានសូរិយាវង្ស) (១៨៧២ ដល់ ១៩០៩)
• ២៤. ព្រះអង្គម្ចាស់ន. ម៉ាតារី (១៨៧៤ ដល់ ១៩២០)
• ២៥. សម្តេចក្រុមព្រះមហាសេនាបតី ន. សុត្ថាវង្ស (១៨៧៦ ដល់ ១៩១៨)
• ២៦. ព្រះអង្គម្ចាស់ន. សក្ខិរិយាវង្ស (១៨៧៦ ដល់ ១៩២០)
• ២៧. ព្រះអង្គម្ចាស់ន. ច័ន្រ្ទលេខា (១៨៩០ ដល់ ២៨ ឧសភា ១៩៧១)
បុត្រី របស់ទ្រង់មានចំនួន ៣៤ ព្រះអង្គ មានដូចជាៈ
• ០១. ព្រះអង្គម្ចាស់ន. កម្ពុជារាជសុដាដួង (១៨៥០ ដល់ ១៩១៣)
• ០២. ព្រះអង្គម្ចាស់ន. ភួងកម្ពុជារតន (១៨៥៥ ដល់ ១៩១៣)
• ០៣. ព្រះអង្គម្ចាស់ន. ភួងម៉ាលី (១៨៥៨ ដល់ ១៩១៣)
• ០៤ ព្រះអង្គម្ចាស់ន. កុសុម៉ា (១៨៥៨ ដល់ ១៩១៣)
• ០៥. ព្រះអង្គម្ចាស់ន. ភោគ (១៨៥៨ ដល់ ១៨៩០)
• ០៦. សម្តេចចៅហ្វាន. ចន្ទរក្សអម្ពរ (១៨៥៩ ដល់ ១៩៣២)
• ០៧. ព្រះអង្គម្ចាស់ន. ល្អងនួន (១៨៦១ ដល់ ១៩៣២)
• ០៨. ព្រះអង្គម្ចាស់ន. កុយ (១៨៦១ ដល់ ១៨៨៨)
• ០៩. ព្រះអង្គម្ចាស់ន. មរចន្ទ (១៨៦៣ ដល់ ១៩៣២)
• ១០. ព្រះអង្គម្ចាស់ន. ករណ្ណិកាកែវ (១៨៦៣ ដល់ ១៩២០)
• ១១. ព្រះអង្គម្ចាស់ន. វណ្ណា (១៨៦៣ ដល់ ១៨៩៣)
• ១២. ព្រះអង្គម្ចាស់ន. វាស្មា (១៨៦៤ ដល់ ១៩០៩)
• ១៣. ព្រះអង្គម្ចាស់ន. ត្រឡោ (១៨៦៤ ដល់ ១៨៨៨)
• ១៤. ព្រះអង្គម្ចាស់ន. យាយកន្ថា (កើត ១៨៦៦)
• ១៥. ព្រះអង្គម្ចាស់ន. សុដាវត្តី (១៨៦៦ ដល់ ១៩០០)
• ១៦. ព្រះអង្គម្ចាស់ន. សុម៉ាលី (១៨៦៧ ដល់ ១៩០៤)
• ១៧. ព្រះអង្គម្ចាស់ន. សុម៉ាវត្តី (១៨៦៩ ដល់ ១៩៣២)
• ១៨. ព្រះអង្គម្ចាស់ន. កញ្ចនារី (កើត ១៨៦៨)
• ១៩. ព្រះអង្គម្ចាស់ន. ម៉ារី (កើត ១៨៧០)
• ២០. ព្រះអង្គម្ចាស់ន. ប្រាថាម៉ាន់ (១៨៧០ ដល់ ១៩២៦)
• ២១. ព្រះអង្គម្ចាស់ន. ក្រឆាង (១៨៧១ ដល់ ១៩២០)
• ២២. ព្រះអង្គម្ចាស់ន. ប្រាថមម៉េដ (១៨៧១ ដល់ ១៩០៤)
• ២៣. សម្តេចព្រះសាវ៉ាងវឌ្ឍនារាជកន្និដ្ឋាចារណរដ្ឋម៉ាលីកា (១៨៧១ ដល់ ១៨ មិនា ១៩៥១)
• ២៤. ព្រះអង្គម្ចាស់ន. យផាន់ថា (១៨៧២ ដល់ ១៩៥៧)
• ២៥. ព្រះអង្គម្ចាស់ន. ឧម៉ាទេវី (១៨៧២ ដល់ ១៩១៣)
• ២៦. ព្រះអង្គម្ចាស់ន. ស្រីសោម៉ាទេវី (១៨៧៣ ដល់ ១៩០៤)
• ២៧. ព្រះអង្គម្ចាស់ន. វិជាវរតនា (កើត ១៨៧៣)
• ២៨. ព្រះអង្គម្ចាស់ន. នឹមនងឡាក់ (១៨៧៤ ដល់ ១៩២៦)
• ២៩. សម្តេចព្រះអយ្យិកាកថានីកល្យាណីរាជាសុដាភគវត្តីផង៉ាង៉ាម (១៨៧៤ ដល់ ១៩៤៤) អភិ. សម្តេចក្រុមព្រះវរចក្ររណឬទ្ធិ សម្តេចព្រះរាជអយ្យកោ ន. សុធារស
• ៣០. ព្រះអង្គម្ចាស់ន. សុភ័ណ្ឌ (១៨៧៩ ដល់ ១៩២៦)
• ៣១. ព្រះអង្គម្ចាស់ន. សោម៉ាម៉ាន់ (១៨៨៦ ដល់ ១៩២០)
• ៣២ ព្រះអង្គម្ចាស់ន. ទេពសុងសារិកាន (១៨៩៣ ដល់ ១៩០៤)
• ៣៣ ព្រះអង្គម្ចាស់ន. ឆ្លើមក្វាន់ (១៨៩៣ ដល់ ១៩០៩)
• ៣៤ ព្រះអង្គម្ចាស់ន. ឆើតឆីង (១៨៩៤ ដល់ ១៩២៦)


