Sponsor
រិទ្ធី

លោកយាយវ័យចំណាស់ម្នាក់ ក៏ចូលរួមត្បាញក្រមាបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ កម្លាំងកាយ កម្លាំងចិត្ត និងទឹកចិត្តស្រលាញ់របស់លោកយាយ ចំពោះមរតកវប្បធម៌ខ្មែរយើង នៅតែមាន ហើយខ្លាំងដូចកាលពីយុវវ័យអ៊ីចឹង លោកយាយបានចំណាយពេលវេលា ដោយស្កាត់មកពីឆ្ងាយដើម្បីចូលរួមកម្មវិធី។

សូមបញ្ជាក់ថា កម្មវិធី«បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» រៀបចំដោយ GoGoCambodia ហើយក្រមា​ដែល​វែង​នេះ​មាន​ប្រវែងមួយ​ពាន់​ម៉ែត្រ​ (1,000 Meter) ជាមួយ​នឹង​ទទឹង​មួយ​ម៉ែត្រ​។ កម្មវិធីនេះបើកជូន      សាធារណជនចូលរួមដោយសេរី ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​មិន​ប្រកាន់​និន្នាការ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង០៩យប់ នៅទីធ្លាសួនច្បារនៃវាលព្រះមេរុ ខាងជើងព្រះបរមរាជវាំង។

អ្នករៀបចំកម្មវិធីនេមានជំនឿថា៖ ​ខ្មែរ​ធ្វើ​បាន​ ហើយ​យុទ្ធនា​ការ​បំបែក​ឯកត្តកម្ម ក្រមា​ដែល​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​លើក​កម្ពស់​មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​ស្នាដៃ​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ក៏​ដូចជា​បង្ក​បរិយាកាស​ចូល​រួម​ចំណែក​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ក្នុង​ការ​ចូល​រួម​ថែរក្សា និង​លើក​ស្ទួយ​មរតក​ក្រមា​ខ្មែរ និង​ជម្រុញ​សាមគ្គីភាព​និង​ឯកភាព​ជាតិ​ក្រោម​ដំបូល​នៃ​ការ​រួបរួម​បង្កើត​ស្នាដៃ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ជាតិ។

នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា បន្ទាប់​ពី​ការ​បំបែក​កំណត់​ត្រា​ពិភពលោក​ ដោយ​ការ​រាំចង្វាក់​ម៉ាឌីហ្សុន​ ដែល​មាន​មនុស្ស​ចូល​រួម​រាំ​ប្រមាណ ១១៥០នាក់  កាល​ពី​ឆ្នាំ ២០១៥​កន្លង​មក។  ដូច្នេះ​សូម​ចូល​រួម​បំបែក​កំណត់​ត្រា​ពិភពលោក​និង​ត្បាញ​ក្រមា​ទាំង​អស់​គ្នា ដើម្បី​លើក​ស្ទួយ​មុខ​មាត់​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ និង​បង្ហាញ​ពី​សាមគ្គីភាព​ជា​មហា​គ្រួសារ​ខ្មែរ នៅ​វាល​ព្រះមេរុ ចាប់ពី​ថ្ងៃទី១៤ ខែ​កុម្ភៈ​នេះ​តទៅ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor