
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨នេះបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា នឹងកើនឡើងរហូតដល់ជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយបើចែកទៅនិងប្រជាពលរដ្ឋខ្មែរចំនួន១៥លាននាក់យើងនិងឃើញថា ពលរដ្ឋខ្មែរម្នាក់ៗឬកូនខ្មែរកើតប្រិចមក និងជំពាក់ប្រាក់គេប្រមាណ៥៥០ដុល្លាអាមេរិក។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញសេដ្ឋកិច្ចបានយល់ឃើញថាបំណុលក្នុងទំហ៊ំទឹកប្រាក់ជាង៨ពាន់លានដុល្លានេះកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងសងត្រលប់ទៅវិញហើយអាចនិងខ្ចីច្រើនជាងនេះក៏បានដែរ។ យោងតាមព្រឹត្តិប័ត្រស្ថិតិបំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា កម្ពុជាមានសមត្ថិភាពអាចនិងគ្រប់គ្រងបំណុលសាធារណៈបានល្អ និងមិនមានហានិភ័យកើតឡើងនោះនោះ ។


បើយោងរបាយការណ៏ខាងលើ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងតំហ៊ំទឹកប្រាក់ប្រមាណជាង ៨ពាន់លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងជាង៨ពាន់លានដុល្លានោះមួយចំនួនធំបានយកទៅពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណជាង ៨០ភាគរយ និងវិស័យអាទិភាពផ្សេងៗទៀតជាង ១៣ភាគរយ។
ក្នុងចំណោមប្រាក់បំណុលទាំងជាង៨ពាន់លានដុល្លានេះគឺរាជរដ្ឋាភិបាលកម្ពុជាបានខ្ចីលុយចិនច្រើនជាងគេ ពោលគឺទំហ៊ំទឹកប្រាក់ប្រមាណជិត៤ពាន់លានដុល្លាអាមេរិក បន្ទាប់មកគឺជំពាក់ធនាគារអភិវឌ្ឍន៏អាស៊ី«ADB«និងធនាគារពិភពលោក«World Bank»៕











