Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព័ត៌មានស្នេហារវាង នាយ ក្រឹម និងស្រីលាភ ត្រូវបានបែកធ្លាយខ្លាំងនៅពេលដែល ស្រីលាភបានផ្តល់កំណើតកូនស្រីភ្លោះដ៏ស្រស់ស្អាត។ តែបើទោះបីជាមានការរិះគន់ខ្លាំងយ៉ាងណាក៏ដោយ រហូតដល់កូនប្រុស នាយ ក្រឹមបានបង្ហាញសារឈឺចាប់ជាច្រើនដង ក៏នាយ ក្រឹម និងស្រីលាភ មិនបានបង្ហាញប្រតិកម្មដើម្បីឆ្លើយតបទៅវិញដែរ។

ងាកមកនិយាយដល់កូនភ្លោះស្រីទាំង ២ នេះវិញ បើគិតមកដល់ពេលនេះ ក្មេងទាំង ២ មានអាយុប្រហែល ៣ ខែហើយ មុខមាត់វិញគួរអោយស្រលាញ់ខ្លាំងណាស់។ បើតាមប្រភពជិតស្និទ្ធជាមួយស្រីលាភ បានឲ្យដឹងថា កូនភ្លោះទាំង ២ នាក់មានឈ្មោះថា អេលលីណា និង អេលីសា។

បើទោះជាមានកូនស្រីភ្លោះដល់ទៅ ២ នាក់ក៏ពិតមែន ប៉ុន្តែស្រីលាភនៅតែថែរក្សាសម្រស់បានយ៉ាងស្រស់ស្អាតដដែរ។ ក្នុងនោះផងដែរ ស្រីលាភបានអះអាងប្រាប់មិត្តរួមអាជីពថា ខ្លួនមិនដែលមានចិត្តចង់រៀបការជាមួយនាយក្រឹមទេ បើទោះជាមានកូនជាមួយគ្នាក្តី ហើយបើនាយ ក្រឹមចង់ត្រឡប់ទៅជួបជុំគ្នាក្រុមគ្រួសារជាមួយភរិយាវិញក៏នាងមិនជំទាស់ដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor