Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ដែលពិធីនេះ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ សម្តេចបានមានប្រសាសន៏ថា ទាក់ទងនឹងមង្គលការនាយចយ ដែលជាតារាកំបែ្លង ផងដែរ ដោយសម្តេចជូនជាចំណងដៃ មង្គលការនាយចយចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិច ។

សូមជម្រាបជូនថា នៅក្នុងពិធីមង្គលការរបស់តារាកំប្លែងនាយចយ កាលពីអង្គារ ទី២៧ ខែកុម្ភៈកន្លងទៅ មានភ្ញៀវកិត្តិយសចូលរួម រួមមានឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្ត្រី និងសិល្បករ សិល្បការនី មិត្តរួមការងារយ៉ាងច្រើន កុះកររហូតដល់នាយ ទប់ទឹកភ្នែកមិនបានទៀតផង។៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor