Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីមានការបែកធ្លាយរូបភាពមួយសន្លឹករបស់លោក ខេមរៈ សិរីមន្ត ថតជាមួយក្មេងពីររូប និងស្រីស្អាតម្នាក់ ក៏បានធ្វើអោយមហាជនក្នុងបណ្តាញសង្គម Facebook មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បញ្ហានេះបានក្លាយជាប្រធានបទយ៉ាងក្តៅ ដែលធ្វើអោយមិត្តអ្នកគាំទ្ររូបលោក រង់ចាំការបកស្រាយ ពីភាគីទាំងសងខាងយ៉ាងអន្ទះសារ ជុំវិញរឿងដ៏រសើបមួយនេះ។

មិនយូរប៉ុន្មាន គ្រាន់តែរឿងនេះផ្ទុះឡើងភ្លាម នារីដែលល្បីថាជាភរិយាកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខមកស្រាយភា្លមៗពីការពិតថា៖

« អរគុណដែលបានចុះផ្សាយ ទាំងអស់នេះ គឺជាកម្រង រូបថតដែល នាងខ្ញុំបានចូលរួម សម្តែងក្នុងបទ គ្មានអ្នកណាល្អជាងប្រពន្ធ របស់បង ខេមរៈ សិរីមន្ត ហើយនឹងត្រៀមចេញ MV ឆាប់ៗ មានគ្រប់រូបភាពពីជីវិតប្តីប្រពន្ធ ដែលឆ្លុុះបញ្ចាំងពី ទិដ្ឋភាពនៃសង្គម» ។

គួរបញ្ជាក់ផងដែរថា នារីម្នាក់ធ្វើអោយមហាជនមានការយល់ច្រឡំនោះ គឺជា កញ្ញា នៅ សូនីតា ជាតារាសម្តែង ដ៏មានប្រជាប្រិយភាពមួយរូប។ ដោយសារតែរូបសម្រស់របស់កញ្ញា បានធ្វើអោយខាងផលិតកម្ម តម្រូវអោយកញ្ញា សម្តែងជាតួភរិយារបស់លោក ខេមរៈ សិរីមន្ត ដែលជាហេតុធ្វើអោយ មហាជនជាច្រើននាក់មានការយល់ច្រឡំបែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor