Sponsor
ដោយ-វណ្ណា

តាកែវ-ដំនាំកញ្ឆាជាច្រើនម៉ឺនដើម នៅលើជួរភ្នំបាយ៉ង់កោរ ដែលជាទីចាប់អារម្មណ៍ ពីមជ្ឈដ្ឋាន ទូទាំងប្រទេស ថាជាទីតាំងដែលមានឈ្មួញលួចលាក់ដាំកញ្ឆារាប់រយកន្លែង ហើយក៏គេបាន ដឹងថាកំម្លាំង អធិការស្រុកគិរីវង់ ដឹកនាំកំម្លាំងចុះកាប់បំផ្លាញរាប់សិបដងហើយ ប៉ុន្តែមិនចេះអស់សោះ។

បើយោងតាមលោកវេរសេនីយឯក យុគ សារ៉ាត់ អធិការស្រុកគិរីវង់ បានឲ្យដឹង កាលពីរសៀល ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះថា លោកបានដឹកនាំកំម្លាំងនគរបាល ចុះទៅបង្រ្កាបកន្លែង ដែលកំម្លាំងរបស់ ធ្លាប់បានបង្រ្កាបម្ដងហើយមកនោះ កាលពីសប្ដាហ៍មុន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះ រាយការណ៍ មកអធិការដ្ឋាននគរបាលស្រុកគិរីវង់ ថាមានអ្នកជនខិលខូចបានលួចដាំដំណាំកូនកញ្ឆាថ្មីៗ នៅទីតាំង ដដែលខាងក្រោមគុហារចិន ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយសមត្ថកិច្ច បានកាប់បំផ្លាញចោលមានចំនួន០៦ទីតាំង ស្មើ ១៥៥៦ដើម និងអាងស្តុកទឹក៩ មានផ្ទៃដីសរុប១០២២ ម៉ែត្រការ៉េ។

ប្រជាពលរដ្ឋនៅមានទីលំនៅជាប់ជើងភ្នំបាយ៉ង់កោ ក៏បានស្នើដល់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងប្រធានគណៈបញ្ជាឯកភាពខេត្ត សូមជួយចាត់កំម្លាំងទៅតាមជំនាញ ដោយបង្កើត ឲ្យមានប៉ុស្ដិ៍យាមចាំត្រួតពិនិត្យ ឲ្យមកឈរជើងនៅលើជួរភ្នំបាយ៉ងកោរ ផ្ទាល់តែម្ដង ដើម្បីកុំឲ្យមានអ្នក រិះគន់អស់លោកថាចុះទៅបង្រ្កាប ពេលចុះមកវិញ គឺដុះមកវិញតាមក្រោយ ហើយបង្រ្កាបដូចព្យុះភ្លៀង ប៉ុន្តែបង្រ្កាបមិនចេះ មិនចេះហើយ និងមិនដែលចាប់ខ្លួនបានម្ចាស់ចំការ ឬអ្នកលួចដាំ បានម្ដងណា សោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor