Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្រ្គោះជាតិ នៅតែចង់ឲ្យ​មានការចរចាជាមួយគណបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ដែលកំពុងជួបពេលបច្ចុប្បន្ននេះ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដាច់ខាតថា គ្មានឡើយការចរចា ហើយក៏គ្មានដែរ ការលើកលែងទោសមន្រ្តីគណបក្សប្រឆាំង។

សម្តេច ហ៊ុន សែន បានលើកឡើងថា ហេតុផលជាច្រើន ដែលគណបក្សប្រឆាំងខ្លួនឯងបានធ្វើឲ្យ​ដំណើរការចរចាររវាងគណបក្សទាំងពីរមិនអាចធ្វើទៅរួច។ អ្វីដែលសម្តេចសង្កត់ធ្ងន់នោះ ត្រង់ថា ការធ្វើបាតុកម្មប្រឆាំងនិងសម្តេច នឹងការដុតរូបសម្តេច ដោយក្រុមបាតុករ ដែលគាំទ្រគណបក្សប្រឆាំង រឿងទាំងអស់នេះធ្វើឲ្យ​សម្តេចមិនអាចចរចាបាន។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២៧ ខែមីនា នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា ហួសពេលហើយ ដែលសម្តេចនឹងធ្វើសប្បទានឲ្យ​គណបក្សប្រឆាំងក្នុងការចរចា។ សម្តេចថា «លោកឯង “សម រង្ស៊ី” មិនទាន់បានកាន់អំណាចផង លោកឯងត្រៀមសម្លាប់ខ្ញុំហើយ»

ចំពោះលោក សម រង្ស៊ី លោកនៅតែមានជំនឿលើវប្បធម៌សន្ទនា បើមានភាពស្មោះត្រង់ទាំង សងខាង ជាពិសេសមិនមានការសម្លុត ឬគំរាមកំហែងពីខាងណាមួយ។ លោកថា ក្នុងការចរចា ដើម្បីដោះស្រាយបញ្ហាជាតិ សូមកុំយករឿងបុគ្គល ឬកំហឹងផ្ទាល់ខ្លួន មកដាក់មុខ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អតីតប្រធានគណបក្សប្រឆាំង បានបង្ហាញនូវបំណងចង់ចរចាជាមួយប្រធានគណបក្សកាន់អំណាច ដើម្បីស្តារស្ថានការណ៍នយោបាយ ឡើងវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ។ តែទោះបីជាយ៉ាងណាក៏ដោយ បំណងចង់ចរចារបស់លោក សម រង្ស៊ី ហាក់គ្មានសង្ឃឹមនោះទេ ដោយសារតែសម្តេច ហ៊ុន សែន តែងតែប្រកាសដាច់ខាតដោយគ្មានការចរចាជាមួយនឹងពួកក្បត់ជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor