
អតីតគូស្នេហ៍របស់ កញ្ញា វ៉ាន់ នីឡា ដែលគេស្គាល់ថា ជាកូនមន្ត្រីថ្នាក់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ ត្រូវសាលាដំបូងរាជធានីភ្នំពេញបានចេញសាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំពីបទហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាសកាលពីអំឡុងឆ្នាំ២០១៧ ប៉ុន្តែបន្ទាប់ពីសាលក្រមត្រូវបានប្រកាសនោះ លោកគុយ សិទ្ធិសក្តិ នៅតែបន្តនៅក្រៅឃុំនៅឡើយ ហើយបន្ទាប់ពីរឿងរ៉ាវត្រូវបានស្ងប់ស្ងាត់នោះ លោកកុយ សិទ្ធិសក្តិ បានបង្ហាញរូបភាពថត Pre wedding នៅទីលាននៃប្រាសាទអង្គរវត្ត ជាមួយគូដណ្តឹងរបស់ខ្លួន និងបានបញ្ជាក់ថា ពួកគេនឹងត្រៀមចូលរោងការនាពេលខាងមុខនេះ ខណៈសាលដីការបស់តុលាការមិនដឹងអនុវត្តដល់កម្រិតណានោះឡើយ ។


ក្នុងនោះដែរទាក់ទងនឹងរឿងនេះ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ត្រូវជាបងប្រុសកញ្ញា វ៉ាន់ នីឡា តែងតែបង្ហោះសារមិនពេញចិត្ត នៅលើគណនីរបស់ខ្លួនម្ដងហើយ ម្ដងទៀត ជាក់ស្ដែងនៅមុននេះបន្តិច វេលាម៉ោង ជិត១២ ថ្ងៃទី ២៧ ខែមីនា នេះ លោក បានថ្លែងថា ៖
ខ្ញុំសូមលាតត្រដាងពីភាពខ្សោយ នៃច្បាប់ និងតុលាការដែលគ្មានសិទ្ធិនិងការអនុវត្តន៍ច្បាប់ដល់ប្រជាជនសាមញ្ញ។ ពេលនេះជនត្រូវចោទកំពុងនោមលើច្បាប់ដែលមានតែលើបបូរមាត់។ ពួកអស់លោកនឹងគ្មានបានការគោរពនិងជឿជាក់ដោយបេះដូងពីប្រជាជនទេ។ មេធាវីធ្លាប់ពន្យល់មកយើងខ្ញុំថា នីតិវិធីច្បាល់ទាល់តែអ៊ីចេះ ទាល់តែអ៊ីចុះ ត្រូវរង់ចាំទាល់តែ១៥ថ្ងៃនេះ ១៥ថ្ងៃនោះ ចុងបញ្ចប់ ...សូន្យ។ តែយើងខ្ញុំនៅតែ បើកភ្នែកមើល ច្បាប់នៃសង្គមមួយនេះ រហូត.......
សូមបងប្អូនជួយShareបើគាំទ្រឲ្យចាប់ជនត្រូវរូបនេះចោទ!!!!! មកផ្តន្ទាទោសនោះ!




