header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា លោក ម៉ម សូណង់ដូ នឹងក្លាយជាប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីលោក លាឈប់ធ្វើនយោបាយ មួយរយៈពេលខ្លី ក្រោយពីមិនបានអាសនៈ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧ ។

លោក ម៉ម សូណង់ដូ បានប្រកាសធ្វើនយោបាយឡើងវិញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដើម្បីជំនួសតំណែងអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ។

ក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេកោះប៉ែន ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ជាមួយ ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលគាត់នឹងក្លាយទៅជាបក្សមួយ នៅពេលខាងមុខ ពីព្រោះទើបនឹងសន្និបាត” ។

ជុំវិញបញ្ហានេះផងដែរ លោក មាស នី អ្នកវិភាគសង្គម និងអ្នកតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា បានអះអាងថា ដើម្បីឲ្យមានអ្នកគាំទ្រច្រើនលោក ម៉ម សូណង់ដូ ត្រូវមានយុទ្ធសាស្ដ្រថ្មី សម្រាប់ប្រកួតប្រជែងជាមួយ បេះដូងអ្នកគាំទ្រ របស់អតីតគណបក្សសង្គ្រោះជាតិ ដើម្បីបានទាញយកអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិបាន ។

លោកថា ប្រសិនបើលោក ម៉ម សូណង់ដូ គ្មានយុទ្ធសាស្ដ្រថ្មីនោះទេ លោកមានភាពលំបាកហើយ ក្នុងការប្រកួតប្រជែង ខាងផ្នែកនយោបាយ ។

សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ធ្លាប់បានបង្កើតគណបក្សនយោបាយឈ្មោះថា សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ម្តងរួចមកហើយ កាលពីខែមីនា ឆ្នាំ១៩៩៨ តែក្រោយមកលោក ក៏បានរំលាយគណបក្សចោលវិញ ដោយសារមិនទទួលបានអាសនៈ កាលពីអាណត្តិទី២។ លោក ម៉ម សូណង់ដូ ធ្លាប់ជាប់ពន្ធនាគារ នៅកម្ពុជា៣ដង ក្នុងសំណុំរឿងកុប្បកម្មប្រឆាំងថៃ នៅកម្ពុជា សំណុំរឿងសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម កាលពីឆ្នាំ២០០៥ និងចុងក្រោយ សំណុំរឿងតំបន់អប្បគមន៍ប្រមានៅខេត្តក្រចេះ ។

ក្រោយពីផ្អាកសកម្មភាពនយោបាយ អស់រយៈពេលជាច្រើនឆ្នាំ អ្នកនយោបាយវ័យចំណាស់រូបនេះ ក៏បានប្រឡូកក្នុងឆាកនយោបាយវិញ កាលពីអំឡុងឆ្នាំ២០១៥៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post