
ភ្នំពេញ៖ អតីតៈម្ចាស់ពានរង្វាន់ The Voice Cambodia ប៊ុត សីហា ដែលកាលពីពេលថ្មីនេះត្រូវបានសារពត៌មាន ចុះផ្សាយព្រោងព្រាតរឿងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ឋទៅនិងការប្រើប្រាស់ថ្នាំញៀននោះ ស្រាប់តែនៅថ្ងៃនេះលោកបានធ្វើការវាយបកសាពត៌មានវិញយ៉ាងចាស់ដៃតែម្ដងបន្ទាប់ពិលោកបានពិនិត្យទឹកនោមមិនឃើញមានសាធាតុញាណ។
បើយោងតាមFacebook របស់លោកបានសសេរបង្ហោះថា នេះគឺលទ្ធផលដែលខ្ញុំបានទៅធ្វើតេស្តទឹ កនោម កាលពីថ្ងៃទី 12/03/2018 តែខ្ញុំមានធុរៈផ្ទាល់ខ្លួន អត់បាន Post ប្រាប់ពួកបងៗ។



បើតាមលទ្ធផលដែលម្ចាស់ពានThe Voice Cambodia បានទៅពិនិត្យទឹកនោមនៅមន្ទីរពេទ្យដ៏ល្បីSOS Raffles Medical នោះបានបង្ហាញថាទឹកនោមរបស់គេមិនមានសាធាតុញាណនោះទេ។ ឆ្លៀតនៅក្នុងឱកាស់នោះ តារាចម្រៀងដ៏ល្បី ប៊ុត សីហា ក៏បានឆ្លៀតវៃប្រហាអ្នកសាព័ត៌មានផង ដែរដោយគេបានលើកឡើងថា អ្នកសារពណ៍មានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ពាននៅក្នុងហេតុការនោះដូចជាខ្ញុំអីជាដើម និយាយអោយស្រួលស្តាប់ម៉ង់ទៅគឺ ពួកអាពត៌មានមិនពិត & ព័ត៌មានក៏មិនចំពត៌មាន គឺនិយាយអោយចំទៅ (មានតែនិយាយដើមគេនឹងហែកក្តេរិ៏គេសោះ) ផ្សាយចេញមកដើម្បីបព្ចេញ កំហឹងគុំគួនរបស់ខ្លួនដែលមិនខ្វល់ពីអ្នកណាទាំងអស់។




មិនខ្វល់ពីរឿងនោះពិត ពិតរឺក៏មិនពិត។
អតីតៈម្ចាស់ពានThe Voice បានបន្ថែមថា ពួកសាព័ត៌មានទាំងនេះផ្សាយមកគឺដើម្បីបំផ្លាញអនាគត់គេ នឹង កេរ្ដិ៍ឈ្មោះគេតែប៉ុណ្ណោះ តែទោះយ៉ាងណា។
(មាសសុទ្ធមិនខ្លាច់ភ្លើងទេ)៕















