
កម្សាន្តៈ ការប្រលងចម្រៀង Cambodian Idol កាលពីសប្ដាហ៍ទី៥ ថ្ងៃទី៩ ខែមីនា បេក្ខនារី គង់ កែវមរកត ត្រូវគេកត់សម្គាល់ថា លេចធ្លោរ២យ៉ាងតែម្ដង ទើបធ្វើឲ្យនាងទទួលបានសំលេងឆ្នោតនាំមុខគេ ក្នុងពេលប្រកាសលទ្ធផល។ នោះគឺទឹកដមសំលេង ជាមួយនឹងការបកស្រាយបទ"ពីរមុន" និងការតែងខ្លួនយ៉ាងលេចធ្លោរក្នុងឈុតរាត្រីសមោសរ ត្រូវនឹងរូបសម្រស់របស់នាងតែម្ដង ។
ការប្រលងដែលបានធ្វើឡើង ហើយបញ្ចប់ដោយលទ្ធផលបេក្ខនារី គង់ កែវមរកត ឡើងទៅកាន់វគ្គបន្ត ដោយមិនភ័យបារម្ភ ក្នុងពេលប្រកាសហៅឈ្មោះនេះ បានធ្វើឲ្យទទួលបានការកោតសរសើរច្រើន បន្ទាប់ពីការបកស្រាយបទចម្រៀងប្រពៃណី ក៏ធ្វើឲ្យនាងលេចធ្លោរផងដែរ ។ នេះជាសមត្ថភាពពិសេស ដែលនាងនៅតែរក្សាបាននូវការសរសើរ ស្របគ្នាដែលសំលេងរបស់នាង ក៏ច្រៀងបានល្អក្នុងសប្ដាហ៍ទី៥នេះ។ មួយបទ"បងពីមុន" ដែលនាងបកស្រាយ ថ្វីដ្បិតថាមិនដូចម្ចាស់ដើមទាំងស្រុង ប៉ុន្តែគ្មានអ្នកណាមិនលាន់មាត់ទេថា នាងលើកយកបទនោះច្រៀងត្រូវនឹងទឹកដមសំលេងរបស់នាងពេញទំហឹង។ ក្នុងនោះសូម្បីតែគណកម្មការទាំង៤ និងលោក ជា វិបុល ជាពិធីករ ក៏ចាប់អារម្មណ៍នឹងការតែងខ្លួនយ៉ាងស្អាតរបស់នាងផងដែរ។ នេះជាសប្ដាហ៍ ដែលធ្វើឲ្យនាងលេចធ្លោរទាំងការប្រើសំលេង និងរូបសម្រស់ បើទោះមិនទាន់ដឹងថា នាងអាចជោគជ័យ បានទៅបន្តនៅសប្ដាហ៍បន្ទាប់ទៀតបាន ឬមិនបាន ។
សូមទស្សនាវីដេអូឃ្លីប ការប្រលងរបស់ គង់ កែវមករត កាលពីយប់មិញ៕






