Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ ដឹកអ្នកជំងឺយកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី ដោយបើកក្នុងល្បឿនដូចហោះ បានជ្រុលទៅបុកជើងជ្រែងរថយន្តស្ទូចចតស្ងៀម កំពុងរៀបចំស្ទូចស្លាកប៉ាន់ណូកាត់ទទឹងនៅតាមដងផ្លូវ បណ្តាលឲ្យស្រ្តីវ័យចំណាស់អ្នកជំងឺម្នាក់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងរងបួសធ្ងន់ម្នាក់ទៀត ចំណែករថយន្តរងខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖៤០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះសំណាក់អង្គរមាស តាមបណ្តោយផ្លូវ២៧១ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្នាក់នៅទល់មុខមន្ទីរពេទ្យសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ ពាក់ស្លាកលេខរដ្ឋ-12-20799 ដឹកអ្នកជំងឺ៥នាក់ មានក្មេងមានចាស់ បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើខាងលើ បានរេចង្កូចទៅបុកជើងជ្រែងររថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងប្រភេទរថយន្តស្ទូច ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3-D-6090 ចតស្ងៀមក្បាលរថយន្តបញ្ច្រាសទិសដៅគ្នា បម្រុងស្ទូចស្លាកប៉ាន់ណូកាត់ទទឹងផ្លូវនៅចំណុចកើតហេតុខាងលើចំជើងជ្រែងខាងស្តាំពេញទំហឹង បណ្តាលរថយន្តឲ្យរថយន្តសង្គ្រោះបន្ទាន់ខូចខាតផ្នែកមុខខាងស្តាំយ៉ាងដំណំធ្វើឲ្យអ្នកជំងឺស្រែកយំពេញរថយន្តចំណែកជើងជ្រែង​រថយន្តស្ទូចមិនមានកាខូចខាតនោះទេ។

ក្រោយកើតហេតុរថយន្តទាំងពីរគ្រឿងមិននៅចរចាគ្នានោះទេ ដោយប្រញាប់យកជំងឺទៅសង្គ្រោះផង ត្រូវបានប្រពលរដ្ឋជួយធ្វើចរាចរណ៍ និងជួយរុញរថយន្តឲ្យឆេះ ដើម្បីបានបន្តដំណើរទៅមុខទៀត ដើម្បីយកអ្នកជំងឺទៅសង្គោះនៅមន្ទីររុស្ស៊ី តែអកុសលស្ត្រីរងគ្រោះរូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor