Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រុងសេអ៊ូលៈ ទីភ្នាក់ងារ Yohap បានចុះផ្សាយនៅថ្ងៃទី១ ខែមីនានេះថា ផ្អែកតាមរបាយការណ៍មួយចេញផ្សាយ ឲ្យដឹងថា សម្រាប់ការដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ ជាហូរហែមកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ខាងជើង ប្រឈមមុខនឹងការស្រុតចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។ រីឯស្ថានភាព និងការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងវិញ ក៏ជួបនឹងការលំបាកលំប៊ិនដែរ។

បន្ទាប់ពីប្រទេសកូរ៉េខាងជើង កាលពីឆ្នាំមុនបានគឃ្លើននឹងការបាញ់មីស៊ីលសាកល្បងរបស់ខ្លួនជាញឹកញាប់ ជាការឆ្លើយតបទៅនឹងទង្វើនេះ សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ (UN) រួមទាំងបណ្តាប្រទេសជាច្រើនទៀត ដែលបានសម្រេចជាឯកច្ឆន្ទក្នុងការដាក់សម្ពាធទៅលើប្រទេសកូរ៉េខាងជើង ពិសេសការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។

អ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូបឈ្មោះ Lee Suk មកពីវិទ្យាស្ថានអភិវឌ្ឍកូរ៉េ ដែលស្ថិតក្រោមការគ្រប់គ្រងដោយ រដ្ឋាភិបាល ហៅថា (KDI) ហើយគាត់ជាអ្នកសរសេរបាយការណ៍មួយផងដែរនោះ បានថ្លែងឲ្យដឹងថា ចំពោះការ ដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិ សបញ្ជាក់ឲ្យឃើញថា វាជាការកាត់បន្ថយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដែលជាការរាំងខ្ទប់ទៅលើកិច្ចសន្យាផ្នែកឧស្សាហកម្ម និងទិន្នផលកសិកម្មរបស់ខ្លួនកាលពីឆ្នាំមុន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor