
តារាចម្រៀងបានទាំងបុរាណនិងសម័យ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី ១ គឺ កញ្ញា ចំរើន សុភ័ក្រ សព្វថ្ងៃកំពុងតែទទួលបានការគាំទ្រខ្លាំងឡើងពីប្រិយមិត្ត ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនេះ កញ្ញា ចំរើន សុភ័ក្រ ហាក់បាត់ចេញពីការងារសិល្បះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយប្រារម្ភជាខ្លាំង។

ប៉ុន្តែស្រាប់តែមុននេះបន្តិច កញ្ញា ចំរើន សុភ័ក្រ បានបង្ហោះរូបថតរបស់នាងមួយសន្លឹកក្នុងបណ្តាញសង្គម ដោយគេសង្កេតឃើញកញ្ញាកំពុងតែកើតជំងឺ អុជស្វាយ ហើយមុខរបស់កញ្ញាមានសុទ្ធតែពងទឹក តូចធំ និងកន្ទួលក្រហម ដែលជាហេតុធ្វើឲ្យកញ្ញាមានការព្រួយបារម្មណ៍ជាខ្លាំងចំពោះសាច់ផ្ទៃមុខរបស់នាង។

ក្នុងនោះ ហ្វេនៗរបស់នាងជាច្រើន ក៏បានជូនពរឲ្យ កញ្ញា ចំរើន សុភ័ក្រ យ៉ាប់ជាសះស្បើយ និងយ៉ាប់វិលត្រលប់មកចូលការងារសិល្បះវិញដូចធម្មតាវិញ។









