Sponsor
រិទ្ធី

នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត តំណាងសម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធផ្លូវប្រវែង២០០ម៉ែត្រ ក្លោងទ្វារ របង និងសមិទ្ធផលនានា នៅក្នុងវត្ត​ព្រះលានព្រះ ភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ដើរស្រែក ដើររនិយាយ ប្តឹងសភាអ៊ឺរ៉ុបថា សម្តេចក្រាចននៀលកាន់អំណាច នយោបាយពីមួយអណត្តិ ទៅមួយអណត្តិ ដុះស្លែ មិនព្រម ចុះចេញ  ឲ្យចុះចេញយ៉ាងម៉េច បើប្រជាពលរដ្ឋនៅតែគាំទ្រលោកបែបនេះ។

យើងមើលឃើញជាក់ស្តែងហើយថាប្រទេសកម្ពុជាយើង កំពុងតែរីកលូតលាស់យ៉ាងហូរហែរ ដូចជា ស្ពាន ថ្នល់ សាលារៀន អគារខ្ពស់ៗ វិនិយោគិន ក៏ចូលខ្លួនសហការធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាជឿនលឿន និង សិស្សនិស្សិត មានការងារ ធ្វើល្អៗគ្រប់ៗគ្នា។  គណបក្សប្រឆាំងចោទរាជរដ្ឋាភិបាលកម្ពុជាថា មិនយកចិត្តទុកដាក់លើសុខទុក្ខប្រជាជន។ សួរថាបើមិនយកចិត្តទុកដាក់ដូចពាក្យគេថា នោះ តើគណបក្សប្រជាជនកម្ពុជា មានសំឡេង បោះឆ្នោតពីប្រជាពលរដ្ឋដែរឬទេ? បើប្រជាពលរដ្ឋមិនគោរពស្រលាញ់ ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទេ ខ្ញុំជឿជាក់ថាគណបក្សប្រជាជន មិនមានមុខមកដល់ពេលនេះ ទេ ។ នេះជាការបញ្ជាក់របស់ លោក ហ៊ុន ម៉ាណែត កូនប្រុសបង         សម្តេច ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា៖ ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ មូលដ្ឋាននេះ ក៏មានភាពខុសប្លែកគ្នាផងដែរ ប្រជាពលរដ្ឋមាន ឱកាសប្រកបរបរចិញ្ចឹមជីវិត ប្រចាំថ្ងៃ មានជីវភាពធូធារជាងមុន បានទទួលសេវាកម្មល្អប្រសើររជាងមុន កូនចៅមានឱកាសរៀនសូត្របានច្រើនជាងមុន និងឱកាសជាច្រើននទៀត នេះគឺជាការពិតនៃការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលខុសពីការបំភ្លៃការពិត ការនិយាយអាក្រក់ពីប្រទេស ខ្លួនឯងពីសំណាក់អ្នកនយោបាយខ្លះ និងមនុស្សមួយចំនួននៅក្រៅប្រទេស និងតាមបណ្តាញសង្គម Facebook នានា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor