Sponsor
រិទ្ធី

នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ សម្ដេច ហ៊ុន សែន បានអញ្ជើញ ជាអធិបតីភាពកាត់ប្ញស្សសីមា សម្ពោធព្រះវិហារ វត្តជ័យមង្គល ហៅវត្តជ្រៃ ស្ថិតនៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្តេចបានមានប្រសាសន៍ថា គាត់មិនដែលមានមហិច្ឆតាឲ្យលើសពីត្រឹមតែចង់ធ្វើគ្រូបង្រៀនតូចតាចមួយប៉ុណ្ណោះ ប៉ុន្តែមិនដឹងជាមានរឿងអ្វី បានជារុញគាត់ឲ្យធ្វើជានាយករដ្ឋមន្ត្រី ទៅវិញ។

សម្ដេច ហ៊ុន សែន បានលើកលើងថា៖ ខ្ញុំធ្លាប់អនុគ្រោះ និងលើកលែងទោសឲ្យគេហើយ តែបែរជាគេមក ធ្វើបាបខ្ញុំទៅវិញ ប៉ុន្តែឥឡូវកុំសង្ឃឹមឲ្យសោះ ទោះបីស្រែកបែកបំពង់ក ក៏មិនលើកលែងឲ្យដែរ។ ទោះបីជាសម្តេចមិនបង្ហាញថាគេ នោះជានរណា ប៉ុន្តែ មនុស្សភាគច្រើនបានដឹងហើយថា សម្តេច គឺសំដៅទៅ លោក សម រង្ស៊ី។

សម្ដេចបញ្ជាក់ថា៖ រឿងនេះវាសំខាន់ណាស់សម្រាប់ប្រទេសមួយដែលត្រូវការបង្រួបបង្រួមគ្នា ប៉ុន្តែការអត់ធ្មត់វាមានព្រំដែនកំណត់របស់វា បើគេកម្ចាត់យើងហើយ តើយើងមានអ្វី? ច្បាស់ជាដូចឧស្សាហ៍មើលកុនចិនដែរ កុនចិនគាត់និយាយថា អនុគ្រោះឲ្យសត្រូវ ព្រៃផ្សៃចំពោះខ្លួនឯង ខ្ញុំធ្លាប់បានជួបប្រទះរឿងនេះហើយ អនុគ្រោះលើកលែងទោសឲ្យគេមកធ្វើបាបខ្លួន។ ឥឡូវគ្មានទេ កុំសង្ឃឹម ហើយកុំមកស្រែក ហ៊ានស្រែកនៅក្រៅប្រទេស ឯងស្រែកបែកបំពង់ក ស្រែកទៅ ស្រែកមួយសេរី ឯងស្រែកទៅ។

ខ្ញុំជាមនុស្សខុសគេ បើមិនចង់ឲ្យទៅគឺទៅ ហើយបើចង់ឲ្យចេញគឺនៅ មានរឿងអ្វីបានជាមកស្រែកថា ហ៊ុន សែន អើយចុះចេញទៅ ទាំងដែលខ្ញុំជាអ្នកឈ្នះឆ្នោត។ សម្តេចមានប្រសាសន៍បែបឆ្ងល់។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន ធ្លាប់បានលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើឲ្យព្រះរាជទាន លើកលែងទោសលោក សម រង្ស៊ី ក្រោយពីតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារ ប៉ុន្តែក្រោយពីមានការលើកលែង ទោសរួចមក លោក សម រង្ស៊ី  នៅតែមិនដឹងគុណសម្តេចទេ បែរជារិះគន់និងមាក់ងាយ ប្រមាថសម្តេច មិនលោះពេកទេ ហើយថែមទាំងចោទសម្តេចថា បានទិញការឡាក (Like) ហ្វេសប៊ុក ហើយក៏បានប្រមាថថា ភរិយា កូនសម្តេច ជាភរិយាយមេដឹកនាំវៀតណាម ទើបជាប់បណ្តឹងសារជាថ្មី ពីសំណាក់សម្តេច និងមន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលផ្សេងទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor