Loading...

Friday, March 16, 2018

រថយន្ត​ដឹកប្រេង ក្រុមហ៊ុន​ សូគីម៉ិច​ ក្រឡាប់​ផ្ងារជើង នៅលើផ្លូវជាតិលេខ៤​

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ រថយន្ត​ដឹកប្រេងក្រុមហ៊ុន​ សូគីម៉ិច​ បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតក្រឡាប់ផ្ងារជើង​ កាលពីវេលាម៉ោង​១១៖៤៥នាទី​ ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​២០១៨​ នៅលើផ្លូវជាតិលេខ​៤ ចន្លោះ​គីឡូម៉ែត្រលេខ​ ១៤៦-១៤៧ ក្នុង​ភូមិ​គីរីវ័ន្ត​ ឃុំសឹ្ទងឆាយ​ ស្រុក​កំពង់​សិលា​ ខេត្តព្រះ​សីហនុ​ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងបួស ។

សមត្ថកិច្ចបានឲ្យដឹងថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្កឡើងដោយខ្លួនឯង​ រថយន្ត​ដឹកប្រេង ក្រុមហ៊ុន​ SOKIMEX ដឹក​ប្រេងចំណុះ​32000L រថយន្ត​ម៉ាក​ FREIGHTLINER ពាក់ស្លាកលេខ​ ភ្នំពេញ​ 3B-7443 ពោងក្រោយ ពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-1652 ក្រឡាប់​ដោយ​ខ្លួនឯង​ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅភ្នំពេញ​ ។ ចំណែកអ្នកបើកបរ​ឈ្មោះ​ ងិន​ ពាន​ ភេទប្រុស​ អាយុ​៣៨ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ។ ក្នុង​ហេតុការណ៍​នេះ មិនបណ្តាលឲ្យមានអ្នករបួស​ ឫប៉ះពាល់ដល់សម្បត្តិសាធារណៈឡើយ​ ។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ​៤០២ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ នៅការពារកនែ្លងកើតហេតុ​ និងជួយសម្រួសចរាចរណ៍​មិនឲ្យមានការកកស្ទះឡើយ​ ។ ចំណែក​រថយន្ត​រង់ចាំ​រថយន្តមកស្ទួចយកទៅជួសជុសនៅក្រុមហ៊ុន​ខ្លួនឯង៕

@Amapapa.News

Feature Ads