Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានរដ្ឋបាល នៃនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ធ្វើការ ដោយមិនទាន់ដឹងពីមូលហេតុ​ច្បាស់លាស់នៅឡើយទេ។

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ប្រធានរដ្ឋបាលរូបនេះ ឈ្មោះ​ ហាក់ វ៉ន​ ​បានប្រើប្រាស់កាំភ្លើង AK47 បាញ់សម្លាប់ខ្លួន​ ក្នុងបន្ទប់ធ្វើការ បង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើតាមមន្ត្រីនៅក្នុងអង្គភាពជាមួយគ្នា​ បានបង្ហើបឲ្យ​ដឹងថា​ លោក​ ហាក់ វ៉ន​ ​មានជំងឺ​ផ្លូវចិត្ត​ហើយធ្លាប់ត្រូវបាន​វៀតណាមបញ្ជូនត្រឡប់មកប្រទេសវិញ​ នៅពេលលោកទៅរៀននៅប្រទេសវៀតណាម​។

ក្រោយមានការបាញ់សម្លាប់ខ្លួនភ្លាមៗ គេសង្កេតឃើញមាន​កម្លាំងសមត្ថកិច្ចជំនាញ បានចុះពិនិត្យនៅកន្លែងកើតហេតុផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor