Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ ឪពុក​ឈាមខ្មៅ​ម្នាក់ បាន​ចាប់​កូន​ស្រីខ្លួនឯង​បង្កើត បោក​គ្រវែង​​បោះ​ពីលើផ្ទះ​ទម្លាក់​មក​ដី ​បណ្ដាល​ឲ្យ​របួសធ្ងន់។

ហេតុការណ៍ដ៏ឃោឃៅនេះ បានកើតឡើងកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ភូមិ​ក្រសាំង ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ច បានឲ្យដឹងថា ​ឪពុក​ឈាមខ្មៅ​រូបនេះ ​ឈ្មោះ សុខម៉ៅ អាយុ២២ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែកកូនស្រី​រងគ្រោះ​ឈ្មោះ ណាំ ម៉ាលី អាយុ៦ខែ មាន​ម្តាយ​ឈ្មោះ សា ផល្លី អាយុ២០ឆ្នាំ។

សមត្ថកិច្ច បានបន្តថា មូលហេតុដែលធ្វើឲ្យឪពុកឈាមខ្មៅរូបនេះចាប់បោះកូនពីលើផ្ទះមក ព្រោះខឹងកូន​យំ​មិន​ឈប់ ធ្វើគាត់ដេក​មិនបាន បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ។

ក្រោយ​ប្រព្រឹត្ត​ជនបង្ក​បាន​រត់គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ចតាម​​ចាប់​ឃាត់ខ្លួន​បាន និង​កំពុង​កសាង​សំណុំរឿង​ចាត់ការបញ្ជូនទៅ​តុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor