កញ្ញា ធី សុវណ្ណថា ដែលទើបតែត្រូវបានតែងតាំងជាអនុប្រធានគណៈពង្រឹងឃុំត្រើយស្លា របស់គណបក្សប្រជាជនកម្ពុជា បានស្នើដល់អាជ្ញាធរផ្អាកការសាងសង់ជាបន្ទាន់សំណងមួយចំនួននៅស្រុកស្អាង។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ កញ្ញា ធី សុវណ្ណថា បានសរសេរក្នុងហ្វេសប៊ុកថា៖ សូមអាជ្ញាធរ ពិនិត្យផ្អាកជាបន្ទាន់ នូវសំណងបំពាន នៅមាត់ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
កញ្ញា ធី សុវណ្ណថា បញ្ជាក់ថា៖ ទឹកព្រែកនេះ គឺជាអាយុជីវិតប្រជាជន និងដំណាំ... ហើយកញ្ញាមានគម្រោង ស្តារព្រែកទាំងអស់ នៅឃុំត្រើយស្លា សូមអាជ្ញាធរផ្អាកសំណង់ថ្មីទាំងអស់ លើមាត់ព្រែក។ កញ្ញាសន្យាថា នឹងរកវិធីដោះស្រាយ សំណង់ចាស់ៗ នៅទីនោះផងដែរ ។