Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចាប់ពីថ្ងៃទី ២៩មីនា រហូតដល់ថ្ងៃទី២ មេសា ខាងមុខនេះ ព្រឹត្តិការណ៍សង្ក្រានធំមួយដែលបានប្រកាសធ្វើឡើងនៅវត្តជន្លង់ម្លូរ ក្នុងខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានអ្នករៀបចំដាក់ឈ្មោះថា «ពោធិ៍សែនជ័យសង្ក្រាន»នោះ នឹងចាប់ផ្ដើមហើយ ដោយការរៀបចំជាលើកទី៣នេះ ត្រូវបានគេមើលឃើញថា មានការរៀបជំជាទ្រង់ទ្រាយធំជាងមុន និងគគ្រឹកគគ្រេងជាងមុន។ មិនរាប់បញ្ចូលព្រឹត្តិការណ៍លេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្នាដៃកូនខ្មែរ ការប្រណាំងរទេះ ការបង្ហាញក្បាច់ប្រដាល់នៅលើសង្វៀន និងការប្រលងបវរកញ្ញាវ័យ៦០ឆ្នាំជាដើម គេឃើញមានការប្រគំតន្ត្រី ដើម្បីឲ្យបងប្អូនជាកម្មករ-កម្មការិនី នៅតំបន់រោងចក្រ នៅទីតាំងនោះបានរាំលេង ប្រមាណជាង១០០នាក់ឯណោះ ដោយវត្តមានដ៏ច្រើនរបស់ក្រុមសិល្បករ-សិល្បការិនីនេះ គឺជាចំនួនមួយធំមិនធ្លាប់មានសម្រាប់ព្រឹត្តិការណ៍មួយនេះ កាលពី២លើកមុន ។

តារាសិល្បៈរួមមានតារាចម្រៀងល្បីៗ តារាកំប្លែង ពិធីករ-ពិធីការិនីឆ្នើមៗ និងតារាចម្រៀងមកពីកម្មវិធី Cambodian Idol , The Voice Cambodia, និងម្ចាស់បទ Original Song រហូតដល់ជាង១០០នាក់ឯណោះ បានស្ម័គ្រចិត្តចូលរួមនៅក្នុងពិធីនេះ។ តារាទាំងនោះ ក៏បានត្រៀមខ្លួនបង្ហាញនូវទម្រង់វប្បធម៌សំខាន់ៗ បន្ថែមពីលើការច្រៀងសប្បាយៗ ដើម្បីឲ្យបងប្អូនបានរាំលេង ។

កម្មវិធីនេះ ត្រូវបានប្រកាសថា ធ្វើឡើងនៅជាប់របងវត្តជន្លង់ម្លូរ ស្ថិតចម្ងាយប្រមាណជាងមួយគីឡូ ពីរង្វង់មូលចោលចៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ ព្រឹត្តិការណ៍សង្ក្រានក្នុងឆ្នាំនេះ ក៏រំពឹងថា នឹងមានមនុស្សចូលរួមទស្សនាតាំងពីកម្មវិធីពេលព្រឹក រហូតដល់យប់រំលងអាធ្រាតុយ៉ាងកកកុញផងដែរ ដោយសារតែទីតាំងនោះ ជាប្រជុំជនរោងចកច្រ ជាពិសេស គឺក្រុមកម្មកររស់នៅតំបន់ចោមចៅតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor