Sponsor
អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ ជនជាតិ​អង់គ្លេសម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ជឹ​ម​ ស៊ី​ថា​ អធិការ​ខណ្ឌ និងមានការ​សម្របសម្រួលពី​​លោក​ ផល​ សុខ​រចនា​ ក្រឡាបញ្ជី​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ មីនានេះ ក្រោយ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ផ្ទះ​ជួល​របស់​ជនបរទេសនេះ​ នៅ​ក្នុង​ដី​ឡូត៍​ភូមិ​ព្រែក​ប្រណាក​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ រកឃើញមានដាំកញ្ឆា​។​

លោកអធិការ​ខណ្ឌ ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ​ឈ្មោះ​ BREWER​ WAYNE​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ កាន់​លិខិតឆ្លងដែន​ លេខ​ ៥១៨១០៥៨២៧​ ស្នាក់​នៅ​ទីតាំង​ខាងលើ​។​

លោកអធិការបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ច​ដកហូត​ដើម​កញ្ឆា​ស្រស់​ចំនួន​២៥​ធុង​ស្ពេ​ត្រូ​ និង​បំផ្លាញ​កញ្ឆា​រួច​ចំនួន​៥៣​ធុង​ ព្រមទាំង​កញ្ឆា​ដែល​ដក​រួច​ចំនួន​១​ធុង​ធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​កំពុង​សាកសួរ​ ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ស​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor