Sponsor
រិទ្ធី

លោក យ៉ែម បុញ្ញឬទ្ធិ អតីតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ដែលបាននិងកំពុងធ្វើការងារកាទូតយ៉ាងសកម្មជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានប្រាប់ពីលទ្ធផលនៃការព្យាយាមរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសថា៖ តាមការកំណត់ ក្នុងការងារ៦ខែដំបូងនេះ យើងទទួលបាននូវលទ្ធផលមួយចំនួន ហើយសង្ឃឹមថា ក្នុងស្មារតីផ្សះផ្សាជាតិ ខ្មែរនឹងទទួលបាននូវដំណោះស្រាយជាវិជ្ជមានល្អក្នុងពេលខាងមុខ។

តាមការកំណត់ កិច្ចការរបស់គណៈកម្មការចំពោះកិច្ច ក៏ដូចជាអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ បានបន្តការងារយ៉ាងសកម្ម ដោយមានការចូលរួមពីប្រជាពលរដ្ឋ ពីសហគមន៍ខ្មែរ ដោយចាប់ផ្តើមពីកន្លែងសំខាន់ៗ ដូចជានៅ​ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក​ អឺរ៉ុប (បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហគមន៍អឺរ៉ុប) អូស្ត្រាលី ញូហ្សែឡែន កាណាដា ដោយបញ្ចប់នៅប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានការដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកទោសមនសិការ លើកលែងការបិទសិទ្ធិក្នុងការធ្វើនយោបាយ១១៨រូប និងគណបក្សសង្គ្រោះជាតិ រួមទាំងការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដោយមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

លោក យ៉ែម បុញ្ញឬទ្ធិ រំលឹកថា៖ តាមការកំណត់ ដូចដែលគណៈកម្មការចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិបានកំណត់ ដោយផ្តល់អាទិភាព លើការងារទៅលើកិច្ចការទូត ក្នុងការទាមទារ ស្វែងរកឱ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា៩១ ដែលមានចំណុចសំខាន់ៗដូចជា ផ្សះផ្សាជាតិសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រួមទាំងការអភិវឌ្ឍកម្ពុជា ជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃនេះ កញ្ញា កឹម មនោវិទ្យា មានកិត្តិយស ចូលជួបពិភាក្សាអំពីវិបត្តិនយោបាយកម្ពុជា ជាមួយ ឯកឧត្តម យ៉ាស៊ូហ្ស៊ី អាកាហ្ស៊ី (Yasushi Akashi) ប្រធានក្រុមប្រឹក្សាភិបាល នៃសភាអន្តរជាតិជប៉ុន និង ជាអតីតតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាតិប្រចាំកម្ពុជា (UNTAC)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor