Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ស្បែកក្រពើខុសច្បាប់ទម្ងន់៣៩០០គីឡូក្រាម លួចនាំចូលពីប្រទេសវៀតណាម តាមស្រុកកោះអណ្ដែត ត្រូវប៉េអឹមខេត្តតាកែវ ដឹកនាំដោយលោកវេរៈសេនីយឯក ង៉ែត ចាន់ធី មេបញ្ជាការរងរាជអាវុធហត្ថខេត្ត ចុះឆ្មក់បង្រ្កាប កាលវេលាម៉ោង៣៖៣០នាទីព្រលឹម ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា ស្បែកក្រពើទាំងនេះ ត្រូវបានដឹកមករក្សាទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពី លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមអយ្យការសាលដំបូងខេត្ត ដើម្បីប្រគល់ស្បែកក្រពើទាំងនេះ ជូនខណ្ឌរដ្ឋបាលជលផលខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ដែរថា ស្បែកក្រពើនេះ បម្រុងនឹងដឹកជញ្ជូនទៅរាជធានីភ្នំពេញ បន្តទៅកសិដ្ឋានចិញ្ចឹមក្រពើ កែវ ថាយ ស្ថិតនៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីនាំចេញទៅលក់បន្តនៅប្រទេសថៃ ដែលឈ្មួញនៅប្រទេសថៃ បានបញ្ជាទិញស្បែកក្រពើ ពីប្រទេសកម្ពុជា ចំនួន៣៩០០គីឡូក្រាម គិតជាទឹកប្រាក់២៤,០០០ដុល្លារ ប៉ុន្តែកសិដ្ឋានខាងលើនេះ មានមិនគ្រប់ទើបលួចនាំយកស្បែកក្រពើពីប្រទេសវៀតណាមដោយខុសច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor