
ក្រោយគុណម្ចាស់ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន កុដិ២៤ ប្រកាស រថយន្តស៊ែរីទំនើប Lexus 570 ពណ៌ស កាលពីថ្ងៃទី ២៣ ខែមីនា លុះស្អែកថ្ងៃទី២៤ ខែមីនា គុណម្ចាស់ព្រះនាម រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ (គុណម្ចាស់បុទុម) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក៍បានប្រកាសលក់រថយន្ត Lexus 570 ដែរ តែពណ៌ខ្មៅ ដែលញ៉ោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន (តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m) ទុកសម្រាប់ប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។


តេជគុណមានសង្ឃដីកាបន្តថា នារដូវវស្សាគឺស្ពាននេះត្រូវទឹកលិច ហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួយចំនួនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ ។ (ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានវីដេអូខាងក្រោម)

សម្រាប់ញាតិញោម ឬអ្នកចាប់អារម្មណ៍អាចទាក់ទងទិញរថយន្ដតាមលេខទូរស័ព្ទនេះបាន 090 4444 35 / 097 4444 185 ។



វីដេអូទិដ្ឋភាពប្អូនៗឆ្លងស្ពាន៖


អរគុណសម្រាប់ការចែករំលែកបន្ត!