Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ បុរសម្នាក់ បើកម៉ូតូកង់បីដឹកសំរាមយកមកចោល ថយក្រោយមិនប្រយ័ត្ន ជ្រុលទៅកិនក្មេងប្រុសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ផ្សេងទៀត រងរបួសស្រាល កាលពីវេលាម៉ោង៣៖៤០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវក្រាលកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១. ឈ្មោះ ហុន ដេវិត ភេទប្រុស អាយុ៤ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំថ្មី (ស្លាប់) និងម្នាក់ទៀត រងរបួសស្រាល មិនត្រូវបានគេឲ្យស្គាល់ឈ្មោះនោះឡើយ។ ដោយឡែកជនបង្ក មានឈ្មោះ យឹម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិស្វាយជ្រុំចាស់ មានមុខរបរបើកបរម៉ូតូកង់បីដឹកសំរាម។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះទាំង២នាក់ បានជិះកង់មកលេងនៅខាងក្រោយកន្លែងចាក់សំរាម ខណៈនោះបុរសបង្ក បានបើកម៉ូតូកង់បី រួចថយក្រោយក៏កិនក្មេងពីនាក់ ដែលកំពុងជិះកង់ឌុបគ្នា បណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ អ្នកជិតខាងនិងក្រុមគ្រួសារ បានឃាត់ខ្លួនជនបង្ក រួមនិងម៉ូតូកង់បីភ្លាមៗ យកមកឲ្យសមត្ថកិច្ចនគបាលមូលដ្ឋាន ធ្វើការសាកសួរនិងក៏សាងឯកសាបញ្ជូនមកអធិការនគបាលស្រុក បញ្ជូនបន្តទៅនគបាលចរាចរណ៍ខេត្ត កសាងឯកសារបន្តគ្រោងនិងបញ្ជូនទៅសាលាតំបូងខេត្តចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ថា គ្រាន់តែរយៈពេលបីថ្ងៃ កើតមានគ្រោះថ្នាក់ចរាចរណ៍ ករណីក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យមនុស្ស២នាក់ឪពុកនិងកូន ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-៤៨ នៅចំណុចភូមិពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គឺមានជ័យ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ធ្វើឲ្យខូចខាតម៉ូតូ១គ្រឿង។ មួយករណីទៀតនៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវក្រាលគ្រោះក្រហមមួយកន្លែង ស្ថិតក្នុងភូមិជួញជិត ក្នុងស្រុកសាមគ្គឺមានជ័យ កើតមានករណីម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសម្នាក់ ខូចខាម៉ូតូ២គ្រឿង។ ដោយឡែកម្ចាស់រថយន្ត១គ្រឿង និងអ្នកបើកបរមិនត្រូវបានគេបង្ហាញឲ្យដឹងពីអត្តសញ្ញាណនោះឡើយ ខណៈបុកបណ្តាលឲ្យឪពុកនិងកូនស្លាប់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor