
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នេះ តុលាការកំពូលបានបើកសវការលើសំណុំរឿងសុំនៅក្រៅឃុំ របស់លោក កឹម សុខា ក្រោយបើកសវនាការពេញមួយព្រឹក អនុប្រធានតុលាការកំពូលរាជធានីភ្នំពេញ លោក ឃឹម ប៉ុណ្ណ សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពន្ធនាគារ ដោយរង់ចាំតុលាការបន្តនីតិវិធី។
សវនាការនេះធ្វើឡើងដោយអវត្តមានលោក កឹម សុខា ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ ទាក់ទងនឹងអវត្តមានលោក កឹម សុខា មន្ត្រីតុលាការ បញ្ជាក់ថានេះជាសវនាការមុនអង្គសេចក្តី ដោយដេញដោលតែលើអង្គច្បាប់ប៉ុណ្ណោះ ពុំមានវត្តមានជនត្រូវចោទក៏បាន។
គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ រួចបញ្ជូនទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ។



