Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កម្មករម្នាក់ ដែលធ្វើការក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ បានបាត់បង់ជីវិត កាលពីវេលាម៉ោង១១និង១០នាទីព្រឹក​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨។

សមត្ថកិច្ច ប្រាប់ឲ្យដឹងថា ករណីមនុស្សស្លាប់នេះ​ នៅការដ្ឋានក្រឡុកស៊ីម៉ង់ត៍ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្តថា ជនរងគ្រោះឈ្មោះ រស់ ឌី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរកម្មករកាន់ម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ ទាញចូលក្នុងម៉ាស៊ីន បណ្តាលឲ្យ​ធ្លាយពោះវៀន និងដាច់រហែកមួយកំណាត់ខ្លួនចុះក្រោម។

ក្រោយសមត្ថកិច្ចពិនិត្យធ្វើកោសលវិច័យរួច សាកសពត្រូវបានដឹកបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតក្នុងខេត្តកំពត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor