
អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ដែលកំពុងរស់នៅប្រទេសអូស្រ្តាលីជាមួយកូនប្រុសទាំង៥ បានប្រាប់ថា៖ នាងខ្ញុំ ប៊ូ រចនា ជាភរិយាសពលោកបណ្ឌិត កែម ឡី ក្រោយពីនាងខ្ញុំបានមើលការផ្សាយបន្តផ្ទាល់បទសម្ភាសន៍រវាងលោក គុជ លី (ស្ថាបនិកនិងជាអ្នកនាំពាក្យគណបក្ស កែម ឡែ)ជាមួយនិងវិទ្យុសំឡេសហរដ្ឋអាមេរិក វីអូអេ(VOA) ចប់រួចមក នាងខ្ញុំសូមបញ្ជាក់ជម្រាបជូនដំណឹងទៅកាន់បងប្អូនជនរួមឈាមខ្មែរនៅប្រទេសកម្ពុជានឹងនៅឯនាយសមុទ្រឲ្យបានជ្រាបថា៖ លោក គុជ លី គឺជាមនុស្សដែលគេបញ្ជាឲ្យមកបំផ្លាញ កេរ្ត៍ឈ្មោះនិងកិត្តិយស ស្វាមីរបស់នាងខ្ញុំ ហើយនឹងតាមបំផ្លាញគុណសម្បត្តិរបស់បងប្អូនដែលបានជួយជ្រោមជ្រែងដល់គ្រួសារ
នាងខ្ញុំតែប៉ុណ្ណោះទេ ជាពិសេសគឺព្រះអង្គប៊ុត ប៊ុនតិញ លោក ប៉ាង ងួនទៀង លោក មឿន តុលា។
អ្នកស្រីក៏អំពាវនាវដល់បងប្អូនជនរួមឈាមខ្មែរនៅគ្រប់ទិសទី មេត្តាកុំជឿទៅលើការសម្តែងល្ខោនបោកប្រាស់របស់លោក គុជ លី។
សូមបញ្ជាក់ថា លោក គុជ លី ដែលមានដើមកំណើតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប ហើយមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ៣៩E ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក គុជ លី នឹងក្លាយជាអ្នកនាំពាក្យគណបក្ស កែម ឡី នៅពេលដែលក្រសួងមហាផ្ទៃទទួលស្គាល់គណបក្សនេះ ជាផ្លូវការ។