
សៀមរាម៖ បើទោះបីជាមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាម ក្នុងការវះកាត់សង្គ្រោះ ទារិកាអភ័ព្វដែលកើតមកមានក្បាលពីរនេះក្ដី ក៍មិនអាចរក្សាជីវិត ឲ្យនៅបន្តទៀតបានទេ ដោយបេះដូងមាន៦ថត។

ទារិកាអភ័ព្វនេះបានស្លាប់នៅវេលាម៉ោងប្រមាណ ១០កន្លះព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៨ ខណៈដែលមានជីវិតត្រឹមរយៈពេល ០៥ថ្ងៃប៉ុណ្ណោះ ហើយសពទារិកានេះត្រូវបាន យកទៅកប់នៅវត្ត គោកចក ដែលស្ថិតក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាម។ ចំណែកឯសុខភាពម្ដាយទារិកា វិញនៅមិនទាន់ប្រសើរនៅឡើយ ដូច្នឹងហើយក្រុមគ្រូពេទ្យសម្រេចឲ្យសម្រាកនៅមន្ទីរពេទ្យជាបន្តសិន។

