header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ លោក ប៉ែន ចំរ៉ុង បានបង្ហាញអារម្មណ៍នឹករលឹកកូនស្រីបណ្តូលចិត្ត ដែលតាំងពីកើត រហូតដល់ពេលនេះ អាយុកាលជាង១ខួបហើយ តែមិនដែលបានជួបមុខកូនស្រីនោះទេ ដោយមានពាក្យចចាមអារ៉ាមថា មូលហេតុដែលលោកមិនបានជួបកូន ដោយសារតែមានរនាំងលោក អ៊ិន សុភិន ។

ក្រោយពីមានព័ត៌មានបែបនោះ លោក សុភិន បានចេញមុខទម្លាយមូលហេតុមួយចំនួន ដែលជាដើមហេតុ ធ្វើឲ្យលោកមិនអាចឲ្យចៅជួបមុខឪពុក ។

ចាប់តាំងពីតារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស បានសម្រេចចិត្តលែងលះគ្នាជាផ្លូវការត្រឹមត្រូវតាមផ្លូវច្បាប់ មកដល់ពេលនេះ កូនស្រីរបស់អ្នកទាំង២ មានអាយុ១ឆ្នាំ ៥ខែហើយ លោក ចំរ៉ុង មិនដែលបាននៅជិតកូនស្រីម្តងណាឡើយ ។

លោក អ៊ិន សុភិន បង្ហាញសាររៀបរាប់ពីមូលហេតុមួយចំនួនថា "ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះ ចៅមានអាយុ១ឆ្នាំ ៥ខែហើយ ចៅមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាឲ្យជា នឹងធ្វើឲ្យតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា ឪពុករបស់ចៅជាឃាតក ចង់សម្លាប់កូនខ្លួនឯង ដោយឲ្យម្ដាយចៅទំលាក់កូនចោល តាំងពីចៅអាយុ៣ខែក្នុងពោះ តើចៅមានអារម្មណ៍យ៉ាងណា ចំពោះឪពុកម្នាក់នេះ? ឪពុកចៅធ្វើបាបម្ដាយចៅ ដោយរត់ចោល ទាំងចៅនៅក្នុងពោះ៣ខែ តើម្ដាយចៅលំបាកប៉ុណ្ណា? ឪពុកចៅដើរនិយាយប្រាប់គេថា ពេលដែលចៅកើតមក នឹងមិនមានរូបកាយ គ្រប់លក្ខណៈទេ ដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី ។ ឪពុកចៅប្ដឹងទៅតុលាការ ដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅ នៅមុខតុលាការពេលចៅអាយុ៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណា ក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជា ទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ្តិ៍កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅ បានត្រឹមតែទទួលភាពអាម៉ាស់ និងថោកទាបបំផុតនៅ មុខតុលាការនិងមុខមហាជនរាប់លាននាក់" ។

បន្ទាប់ពីបានឃើញសារដាក់ចំៗពីសំណាក់ អតីតឪពុកក្មេករបស់ខ្លួនរួចមក ស្រាប់តែ លោក ប៉ែន ចំរ៉ុង បង្ហោះរូបភាព និងសារតបវិញយ៉ាងខ្លីថា:

គេមិនប៉ះពាល់ខ្ញុំ ខ្ញុំក៏មិនប៉ះពាល់គេគឺជាសន្តិភាព សួរថាខ្ញុំមានមនោសញ្ចេតនាអត់ ខ្ញុំថាខ្ញុំមាន តែអ្វីៗបានកំណត់រួចហើយ តើនឹកមនុស្សម្នាក់ខ្ញុំខុសមែនទេ? (និស្ស័យគង់ជួប)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post