Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រោយដឹងដំណើររឿង លោកបណ្ឌិត​ ស៊ុយ​ សារ៉េត  ដែលបើកប៉ះ មិនឈប់ហើយបើករត់ តែមិនបង្កឲ្យមានអ្នកស្លាប់នោះ ធ្វើឲ្យមហាជនដែលកំពុងតាមដាននូវរឿងនេះ មានការមិនពេញចិត្តជាខ្លាំង ក្នុងនាមជាខ្មែរដូចគ្នា បែរជាបង្កឲ្យមានហិង្សា​ រហូតឈានដល់ការរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។

ជាក់ស្ដែងបើយើងមើលតាមវីដេអូដំបូងនៃការឈានដល់ការប្រើប្រាស់ហិង្សា យើងសង្កេតឃើញថា សភាពនៃប្រជាពលរដ្ឋគឺអាចមានលទ្ធភាពក្នុងការឃាត់មិនឲ្យរថយន្តបើកបន្តទៅមុខបាន ប៉ុន្តែបែរជាមិនអាចគ្រប់គ្រងនូវកំហឹងបាន រហូតឈានដល់ការប្រើប្រាស់ហិង្សាយ៉ាងសាហាវដូច្នឹងទៅ។

ក្នុងនោះដែរយើងសង្កេតឃើញថាខាងសមត្ថកិច្ចក៍មានការយឺតយ៉ាងផងដែរ ក្នុងការចូលមកដើម្បីសម្រួល។

ខាងក្រោមនេះជាវីដេអូ និងរូបភាពអ្នកប្រើហិង្សាមួយចំនួនដំបូង ដែលថតបាន៖

ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង​ និង​ វីដេអូ​ ជនល្មើសដែល​ប្រើហិង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ​ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់​ ព្រោះរាល់ការប្រើហិង្សាបែបនេះជាអំពើខុសនឹងច្បាប់។​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor