Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កញ្ញា ស៊ិន សក្កដា គឺជាតារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់សោភា ថែមទាំងធ្លាប់បានបង្ហាញវត្តមានក្នុងភាពយន្តធំៗទៀតផង ជាពិសេសគឺរឿងប្រវត្តិសាស្ត្រខ្មែរ «ហ្លួងព្រះស្តេចកន» ជាដើម។ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ តារាសម្តែង ស៊ិន សក្កដា បានធ្លាក់ខ្លួនចូលក្នុងរឿងអាស្រូវជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ានី ដោយសារតែស្នាមខាំនៅលើដៃរបស់កញ្ញា។

កន្លងទៅឃើញថា កញ្ញា ស៊ិន សក្កដា ហាក់មានការស្ងៀមស្ងាត់មិនឆ្លើយតបបញ្ហាដែលគេចោទប្រកាន់ខាងលើឡើយ ប៉ុន្តែនៅថ្ងៃនេះ កញ្ញា ស៊ិន សក្កដា បានចេញមុខប្រតិកម្មឆ្លើយតបត្រលប់ទៅអ្នកដែលបានធ្វើឲ្យរូបកញ្ញា និង ឯកឧត្តម ហ៊ុន ម៉ានី ខូចកិត្តិយសជាខ្លាំង ដោយក្នុងនោះ កញ្ញា ស៊ិន សក្កដា បានបកស្រាយថា:

ខ្ញុំ សុិន សក្កដា សូមបកស្រាយរឿងអាស្រូវនោះថា វាជារឿងប្រឌិតបោកប្រាស់ អសិលធម៍ណាស់។ ខ្ញុំស្រលាញ់និងគោរពឯកឧត្ដម ហ៊ុន ម៉ានី ដូចជាបងប្រុសម្នាក់របស់ខ្ញុំ។ ស្លាកស្នាមនៅលើដៃគីជាបញ្ហាស្បែករបស់ខ្ញុំ ខ្ញុំបានទទួលវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតត្រឹមត្រូវ។ សូមលោកអ្នកកាសែតនិងបងប្អូនទាំងឡាយ ឈប់មកសួររំខានជិវិតឯកជនរបស់ខ្ញុំទៀតទៅ ។

កាលពីឆ្នាំមុន ក្នុងកម្មវិធីខួបកំណើតឯកឧត្ដម ហ៊ុន ម៉ានី គាត់ខាំលេងទេ គាត់ខាំទាំងប្រុសទាំងស្រី ហើយគាត់កំភ្លែងលេងដាក់មនុស្សគ្រប់ៗគ្នា ខ្ញំមានសាក្សីជាច្រើន តែអ្នកដែលមានគំនិតស្មោគគ្រោកវាយប្រហារមិនគិតពីកិត្តិយសខ្ញុំ ។

ខ្ញំមិនបានធ្វើអ្វីខុស ខ្ញុំមិនខ្លាចឡើយ ខ្ញុំនឹងរកភាពស្អាតស្អំរបស់ខ្ញុំមកវិញ ។ នេះជារូបភាពកាលពីថ្ងៃខួបកំណើតរបស់គាត់ ហើយខ្ញុំសូមបដិសេធទុកជាមុនបើមានរូបភាពណាផ្សេងពីនេះ។ ពួកមនុស្សតរិច្ឆាន កាឡៃ និងបង្ខូចកិត្តិយសខ្ញុំ បានគ្រប់បែបយ៉ាងដើម្បី បំពេញសេចក្តីសំរេច ដ៏ស្មោគគ្រោគរបស់ពួកគេ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor