header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

(កំពង់ស្ពឺ)៖ជនជាតិអូស្រាលីម្នាក់និងជនជាតិខ្មែរម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុនិង៣នាក់ទៀតបានរងរបួសនៅក្នុងការផ្ទុះគ្រាប់មួយកាលពីរសៀលថ្ងៃ ព្រហស្បត្ត៏ ទី ១៥ ខែ មិនា ឆ្នាំ ២០១៨នេះបន្ទាយទាហ៊ានACOក្នុងខេត្តកំពង់ស្ពឺ។

យោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងថា ជនរងគ្រោះ២នាក់ ដែលបានស្លាប់នោះគឺជាគ្រូបង្គោលជាជនជាតិអូស្រ្តាលីនិងម្នាក់ទៀតជាទាហ៊ានខ្មែរយើង។ ដោយឡែកអ្នករបួស៣នាក់ មានម្នាក់ជាជនជាតិអូស្រ្តាលីនិង២នាក់ជាជនជាតិខ្មែរ។ ជនរងគ្រោះទាំង៣នាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនេះទី១-ឈ្មោះ កុយ មោគ ឋានន្តរសក្កិវរសេនីយ៍ទោ នាយរងការិយាល័យ និងម្នាក់ទៀតជនជាតិអូស្រ្តាលីមិនទាន់ស្គាល់អត្តសញ្ញា។ ចំណែកអ្នករងរបួសមានឈ្មោះ សុខ សារិទ្ធ ឋានន្តសក្កិវរសេនីយ៍ត្រី និងឈ្មោះ ឡុង រិទ្ធី ឋានន្តរសក្កិវរសេនីយ៍ត្រី។

សមត្ថកិច្ចបានបន្ថែមថា មូលហេតុនៃការផ្ទុះបណ្ដាលអោយស្លាប់និងរបួសច្រើននាក់គឺមុនពេលកើតហេតុ ជនរងគ្រោះ និងកងកម្លាំងយោធាជាច្រើននាក់ទៀតបាននាំគ្នាទៅហ្វឹកហាត់នៅទីលានបាញ់គ្រាប់ពិតបន្ទាយ ACO ខណៈពេលហ្វឹកហាត់នោះពេលបោះគ្រាប់មិនផ្ទុះទើបក្រុមមន្ត្រីយោធាបានដើរទៅរើសពិនិត្យជុំគ្នាក៏ផ្ទុះឡើងបណ្តាលឲ្យស្លាប់២នាក់ និងរបួស៣នាក់តែម្តង។បច្ចុប្បន្នជនរងគ្រោះកំពុងជួយសង្គ្រោះក្នុងមន្ទីរពេទ្យហើយក្រុមគណៈកម្មការចម្រុះកំពុងតែធ្វើការត្រួតពិនិត្យជុំវិញហេតុការណ៍ដ៏អាក្រកនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post