Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ ឧត្តមសេនីយ៍ឯក យឿង សុខុន អគ្គមេបញ្ជាការងកងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៍សមាគមន៍អតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងកយុទ្ធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា លោក ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ប្រមាណ៥៣២នាក់ កាលព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងស្រុកត្រាំកក់។

ជាមួយគ្នានោះដែរ គណៈអធិបតីក៏បានមានប្រសាសន៍ពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក និងគោរពស្រលាញ់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនអតីតយុទ្ធជនផងដែរ។

ជាមួយនឹងការលើកដៃប្រណម សំពះ អរគុណ ចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់ ដើម្បីជាតិមាតុភូមិយើង គណៈអធិបតីបានចាត់ទុកបងប្អូនអតីតយុទ្ធជនជាវីរជនដ៏ពិតប្រាកដរបស់ជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិ។ ប្រសិនបើគ្មានការចូលរួមចំណែកធ្វើពលីកម្មរបស់ អ៊ុ ពូ មីង បងប្អូនទាំងអស់គ្នាទេ យើងទាំងអស់គ្មានពុំអាចមានថ្ងៃនេះទេ ហើយកម្ពុជាក៏ពុំមានថ្ងៃនេះដែ ទម្រាំប្រទេសយើងបានមកដល់ថ្ងៃនេះ ទម្រាំងកម្ពុជាយើងមានសុខសន្តិភាពមកដល់ពេលនេះ គឺយើងលះបង់ច្រើនណាស់ ដូច្នេះយើងត្រូវរួមគ្នាការពារ នូវសន្តិភាពដែលរកបានដោយលំបាកនេះឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ មិនឲ្យកម្ពុជាត្រឡប់ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមវិញបានឡើយ។

ក្នុងឱកាសនោះដែរ គណៈអធបតី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជនខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានពីជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងជួយអន្តរាគមន៍ភ្លាមៗឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវកង្វល់ និងសំណូមពរនានារបស់ពួកគាត់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor