
រតនគិរីៈ បុរសវ័យចំណាស់ម្នាក់ បានបណ្តើរឆ្កែមួយក្បាលចូលទៅក្នុងព្រៃ ក៏ប្រទះឃើញជ្រូកព្រៃដាច់ហ្វូងក៏មកខាំវត្ត បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១៖៣៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ឆ្នាំ២០១៨ ស្ថិតនៅភូមិក្រៀង ឃុំកិចុង ស្រុកបកែវ ។
មន្ត្រីនគរបាលប៉ុស្តិ៍កិចុង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាម ព្យើន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើហើយឆ្កែមួយក្បាលបានងាប់។ ចំណែកម្ចាស់ បានរងរបួសធ្ងន់ ដៃខាងឆ្វេងត្រង់ស្នា ត្រូវបានសាច់ញាតិដឹកបញ្ចូនទៅមណ្ឌលសុខភាពស្រិកបកែវ ដើម្បីព្យាបាល៕

