
បើតាមវីដេអូមួយដែលបង្ហោះក្នុងបណ្តាញសង្គម Facebook ដែលមានឈ្មោះថា Uriah Lyford (យូរាយ់) បានរៀបរាប់រឿងភ្ញាក់ផ្អើលមួយ ដោយក្រុមការងាររបស់លោក ត្រូវបានចោរចូលរករបស់មានតម្លៃជាច្រើនរួមមាន កាមេរ៉ា Canon ទូរសព្ទចំនួន ២ គ្រឿង និង Laptop មួយគ្រឿងផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយសរសើរដល់ទឹកចិត្តលោក Uriah Lyford (យូរាយ់) គាត់បែបជាមិនមានអារម្មណ៍ខឹង តែបែបជាអរគុណចោរនោះទៅវិញ ព្រោះថាពេលចោរកំពុងធ្វើសកម្មភាព មិត្តភ័ក្រស្រីៗរបស់គាត់ក៏នៅក្នុងហេតុការណ៍នឹងដែរ ប៉ុន្តែចោរមិនបានធ្វើបាបដល់ពួកគេទេ។ ចុងក្រោយលោក Uriah Lyford (យូរាយ់) ក៏បានណែនាំអោយចោរ បើបានឃើញវីដេអូនេះហើយ សូមអោយធ្វើការកែខ្លួនកុំដើរលួចរបស់របរគេបែបនេះទៀត។ គួររំលឹកផងដែរ Uriah Lyford (យូរាយ់) គឺជាក្រុមអ្នកស្ម័គ្រចិត្តដើម្បីជួយសហគម នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះជាវីដេអូ និងសារសុំជំនួយខ្លះដែលគាត់បានបង្ហោះក្នុងបណ្តាញសង្គមរបស់គាត់៖
ប្រសិនបើចោរលួចអ្វីមួយជារបស់យើងកុំឱ្យចោរលួចយកសេចក្តីស្រឡាញ់របស់យើង សេចក្តីស្រឡាញ់នៅតែមាន ❤✊🏻😊
ប្រសិនបើនរណាម្នាក់ចង់ផ្តល់ឱ្អ្វីមួយសម្រាប់ Eric ឬបុគ្គលិកស្រីយ 2 នាក់ សូមអរគុណ🙏🏻🙏🏻🙏🏻❤❤❤
តាមរយៈ PayPal https://www.paypal.me/Lyford
ឬតាមរយៈ Wing 085393388
Getting something stolen is one thing but losing love for people is another. We had a break in the other night and Eric lost his Canon camera, Chelsea and Megan lost their phone and laptops. If you wanna help them get these things replaced feel free to send via PayPal! Lots of love & still going strong! ❤✊🏻😄
វីដេអូ៖









ប្រភព៖ Uriah Lyford(យូរាយ់)