Sponsor
រិទ្ធី

កាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សិស្សសាលាមួយក្រុមមានគ្នាចំនួន០៤នាក់ បាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេងត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែងនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ គិតមកដល់វេលាម៉ោងជាង៦និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅតែរកសពមិនទាន់ឃើញទៀត។

ជនរងគ្រោះឈ្មោះ យ៉ន សុធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម រស់​នៅ​ជាមួយជីដូនជីតាជរា ចំណែកឪពុកម្តាយរបស់គេធ្វើការនៅរាជធានីភ្នំពេញ។ បើតាម លោក បាន វណ្ណី អាយុ៥២ឆ្នាំ ត្រូវជាអ៊ុំជីជូនមួយជនរងគ្រោះ បានប្រាប់ថាពេលដែលក្មួយប្រុសគាត់លង់ទឹកទន្លេស្លាប់ភ្លាមៗ គាត់មិនបានដឹងទេ រហូតដល់វេលាម៉ោង​៤រសៀលទើបមានគេនិយាយប្រាប់ក៏ប្រញាប់មកមើលត្រង់កន្លែងលង់ទឹកនោះដោយបានជួលទូកម៉ាស៊ីន០១គ្រឿង ដោយគេបានបង់សំណាញ់ជាច្រើនដងនូវតែមិនទាន់ប្រទះឃើញសពនោះទេ។

រហូតដល់វេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ក៏នៅតែមិនទាន់រកឃើញសពទៀត ទោះជាបែបណាក្តី ក្រុមសាច់ញាតិ និងក្រុមសមត្ថកិច្ចបានប្រឹងប្រែងតាមរកបន្តទៀតទាល់តែឃើញសពទៀត ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor