
ចិនៈ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៣ ខែមីនានេះថា ព្រិល បានធ្លាក់ចុះខ្លាំង នៅខេត្តភាគឦសាន ប្រទេសចិន។
នៅតាមដងវិថីនានានៅក្នុងខេត្ត Jilin នៅរដ្ឋធានី Changchun ភាគឦសានប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានរងការវាយប្រហារ ដោយព្រិលបន្តធ្លាក់ចុះយ៉ាងខ្លាំង។
គេនៅមិនទាន់ទទួលបានរបាយការណ៍អំពីការខូចខាត និងបង្កគ្រោះថ្នាក់ដល់មនុស្សនៅតំបន់នោះនៅឡើយទេ៕







