Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ យុវជនម្នាក់ ដែលជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ត្រូវជនមិនស្គាល់មុខចាក់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ។ សាកសពរងគ្រោះ ឈ្មោះ តុលា អាយុប្រហែល២៥ឬ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅចន្លោះវេលាម៉ោង១២ទៅម៉ោង១យប់ ឈានចូលថ្ងៃអាទិត្យ ទី៤ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចមុខបន្ទប់ស្នាក់នៅរបស់ពលករខ្មែរ ផ្នែកសំណង់ ស្ថិតក្នុងខេត្តនន់ថាក់បុរី ប្រទេសថៃ។

ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងនៅពេលពលករដទៃទៀត ភ្ញាក់ពីដំណេកដើម្បីងូតទឹកចេញទៅធ្វើការដូចសព្វមួយដង ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅមុខបន្ទប់។

បើតាមសម្ដីរបស់ពលករខ្មែរ នៅជុំវិញកន្លែងកើតហេតុ ជនរងគ្រោះស្លាប់ដោយសារជនមិនស្គាល់មុខចាក់សម្លាប់ ប៉ុ​ន្តែមិនដឹងថា ចាក់ពីណាមកនោះទេ ពីព្រោះជនរងគ្រោះដើរលេងយប់។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមកធ្វើកោសល្យវិច័យ និងស្វែងរកសាច់ញាតិ ដើម្បីមកទទួលសាកសព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor