
តារាចម្រៀងស្រីដែលផ្ទុះបទផ្ទួនៗគ្នា ប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា វីរៈ និច្ច ហាក់បាននឹងកំពុងទាញយកប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីបានបង្ហាញនៅស្នាដៃចម្រៀងពីរោះៗជាច្រើន ទាំងចម្រៀងទោល និងចម្រៀងបកស្រាយរួមជាមួយកំពូលតារាចម្រៀងរៀមច្បងដ៏ទៃទៀត។ ហើយបើនិយាយអំពីរូបសម្រស់វិញ កញ្ញា វីរៈ និច្ច មានមុខមាត់ស្រស់ស្អាត និងមានរាងខ្ពស់ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឲ្យគ្រប់គ្នាបានឃើញហើយ ប្រាកដជាលាន់មាត់សរសើេរមិនខានឡើយ។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានបង្ហាះរូបថតមួយសន្លឹករបស់ កញ្ញា វីរៈ និច្ច កាលពីនៅក្មេង ដែលឈរក្បែរកំពូលតារាចម្រៀង លោក ព្រាប សុវត្តិ ហើយកញ្ញាពេលនោះ គឺមានមុខមាត់គួរឲ្យស្រលាញ់ណាស់។ ជាមួយគ្នានោះដែរ មហាជនបាននាំគ្នាសរសើរថា កញ្ញា វីរៈ និច្ច គឺជាអ្នកគាំទ្រ របស់ លោក ព្រាប សុវត្តិ តាំងតែពីក្មេង ហើយកញ្ញាប្រហែលជាស្រលាញ់វិស័យសិល្បៈនេះតាំងពីតូចមកម្ល៉េះ។

សូមទស្សនារូបថតរបស់កញ្ញា វីរៈ និច្ច កាលនៅក្មេងខាងក្រោមទាំងអស់គ្នា ៖










