
នៅមុននេះបន្តិច ក្នុងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ដែលជាទិវាសិទ្ធិនារី ពិតជាគួរឲ្យអាណិតដល់ តារាសម្តែងប្រុស លោក ហេង នរៈកក្កដា បន្ទាប់ពីម្តាយរបស់លោកដែលមានជំងឺប្រចាំកាយ បានទទួលមរណភាពហើយនៅវេលាព្រឹកនេះ។

នេះបើយោងតាមការបង្ហោះសារនៅលើគណនីហ្វេសបុករបស់ លោក ហេង នរៈកក្កដា ដោយបានសរសេរថា:
“ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះឥលូវម៉េចម៉ែក្បត់ពាក្យសន្យាជាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ”។

បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ មហាជន និងអ្នកគាំទ្រជាច្រើនបានសម្តែងក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះ លោក ហេង នរៈកក្កដា។












