
ភ្នំពេញៈ ម៉ូតូ និងម៉ូតូកង់បីចំនួន៧គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូន ទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធី ក្រោយបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី។

ជាលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញធ្វើការឃាត់យានយន្តសរុបចំនួន៧ គ្រឿង ម៉ូតូចំនួន៦ គ្រឿង ម៉ូតូកង់បី១ គ្រឿង ហើយបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចរាល់ហើយ៕




