Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ម្ចាស់រថយន្តម៉ាក ហ្គិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9719 ដែលបើកប៉ះគេមិនឈប់ហើយបើករត់ ត្រូវក្រុមប្រជាពលរដ្ឋ បញ្ចេញកំហឹងប៉ុនប៉ងវាយសម្លាប់​ និង​ បំផ្លាញរថយន្តស្ទើរខ្ទេចខ្ទីនោះ​មានឈ្មោះ​ លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ ជាសាស្ត្រាចារ្យ​ នៅសាកលវិទ្យាល័យកម្ពុជា​ ។

គិតមកត្រឹមម៉ោង១១ យប់នេះ​ លោកបណ្ឌិត​ មិនទាន់ស្លាប់ទេ ខណៈមានពាក្យចចាមរាមថាស្លាប់ ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងបញ្ជូនទៅប្រទេសវៀតណាម។

ប្រភពច្បាស់ការពីសមត្ថកិច្ចក្រុងបានឲ្យដឹងថា​ ពេលនេះសមត្ថកិច្ចកំពុងប្រមូលភស្តុតាង​ និង​ វីដេអូ​ ជនល្មើសដែល​ប្រើហិង្សាវាយជនបង្ករគ្រោះថ្នាក់ចរាចរ​ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់​ ។​ ជនប្រព្រឹត្ត​អំពើហិង្សានេះត្រូវបានថតជាប់ដោយអ្នកសារព័ត៌មាន​ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor